មានវិធីងាយៗជាច្រើនដែលអាចឱ្យយើងចៀសផុតពីបញ្ហានៃការមានស្នាមខ្មៅលើចុងច្រមុះ តែលោកអ្នកមួយចំនួនពុំដែលចាប់អារម្មណ៍ឡើយ។ ប៉ុន្ដែថ្ងៃនេះ យើងខ្ញុំនឹងណែនាំលោកកអ្នកដើម្បីឱ្យចៀសផុតពីការកកើតមាននៃស្នាមខ្មៅលើច្រមុះ។

១. អ្នកមិនត្រូវយកដៃអ្នកទៅញិកវាទេ ព្រោះវាអាចធ្វើឱ្យមានមេរោគផ្សេងៗចូលទៅក្នុងស្បែកតាមរន្ធញើស ជាហេតុដែលអាចបំផ្លាញស្បែកអ្នកបាន។
២. អ្នកមិនត្រូវយកឧបករណ៍ផ្សេងៗមកញិកវាទេ ព្រោះវាធ្វើឱ្យរន្ធញើសអ្នកធំ ធ្វើឱ្យវាកើតកាន់តែច្រើន។
៣. អ្នកត្រូវលាងមុខមួយថ្ងៃពីរដង ព្រោះស្នាមខ្មៅទាំងនោះកើតមកពីធូលីដែលមានលើស្បែក។
៤. ឧស្សាហ៍បោកស្រោមខ្នើយ ព្រោះនៅលើស្រោមខ្នើយអាចមានធូលីដែលធ្វើឱ្យអ្នកកើតស្នាមទាំងនេះ។
៥. ចំណុចចុងក្រោយគឺអ្នកមិនត្រូវយកដៃទៅប៉ះមុខអ្នកទេ ព្រោះដៃអ្នកមានមេរោគផ្សេងៗដែលអាចធ្វើឱ្យកើតស្នាមខ្មៅលើច្រមុះ។ ដូច្នេះ អ្នកប្រើវិធីទាំងនេះ ដើម្បីការពារសម្ផស្សរបស់អ្នក៕