ការនាំចេញរបស់ប្រទេសជប៉ុន កើនឡើងនៅខែធ្នូ ប្រៀបធៀបនឹងខែធ្នូដូចគ្នាកាលពីឆ្នាំមុន ដោយសារតម្រូវការកាន់តែខ្លាំងពីអតិថិជននៅប្រទេសចិន និងប្រទេសអាស៊ីផ្សេង ទៀត។ នោះគឺជាការកើនឡើងលើកដំបូងក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ។

ក្រសួងហិរញ្ញវត្ថុបានចេញចំនួនពាណិជ្ជកម្មបឋមនៅថ្ងៃព្រហស្បតិ៍នេះ។ ក្រសួងបង្ហាញថា ការនាំចេញបានកើនឡើង ២ ភាគរយគិតជាប្រាក់យ៉េនកាលពីខែមុន ដែលនេះជាការកើនឡើងលើកដំបូងក្នុងរយៈពេល ២៥ ខែ។ ការដឹកជញ្ជូនទៅកាន់ប្រទេសចិនបានកើនឡើង ១០,២ ភាគរយដោយសារអតិថិជនបានទិញសំភារៈប្លាស្ទិក និងលោហធាតុដែលមិនមានជាសារធាតុគីមី។ តួលេខសម្រាប់សេដ្ឋកិច្ចផ្សេងទៀតនៅអាស៊ី បង្ហាញពីការកើនឡើង ៦,១ ភាគរយលើការនាំចេញគ្រឿងម៉ាស៊ីនផលិតបន្ទះឈីប។

វាជារឿងខុសគ្នានៅក្នុងទីផ្សារសំខាន់ៗផ្សេងទៀត។ សហភាពអ៊ឺរ៉ុប បាននាំចូលរថយន្តពីប្រទេសជប៉ុនតិចជាងមុនខណៈការដឹកជញ្ជូនទៅកាន់ប្លុកនេះបានធ្លាក់ចុះ ១,៦ ភាគរយ។ ការនាំចេញទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ០,៧ ភាគ រយ។ ទន្ទឹមនឹងនេះ ការនាំចូលរបស់ប្រទេសជប៉ុនក៏បានធ្លាក់ចុះ ១១,៦ ភាគរយកាលពីខែមុន។ ក្រសួងក៏បានចេញផ្សាយតួលេខពាណិជ្ជកម្មសម្រាប់ឆ្នាំនេះផងដែរ។ ជំងឺរាតត្បាតឆ្លងរាលដាលបានធ្វើឱ្យពាណិជ្ជកម្មពិភពលោកធ្លាក់ចុះខ្លាំងអំឡុងឆ្នាំ ២០២០។