ភ្នំពេញ ៖ តារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប កញ្ញា អ៊ីង អ៊ីង ដែលត្រូវបានមហាជនភាគច្រើនស្គាល់តាមរយៈការសម្តែងនៅក្នុង MV បទចម្រៀង ក៏ដូចជាបានដឹងថានាងក៏ធ្លាប់ជាសង្សាររបស់តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញាផងដែរ។


បន្ទាប់ពីមានលេចលឺព័ត៌មានថាតារាស្រីខាងលើនេះយកប្ដីគេរួចមក កញ្ញា អ៊ីង អ៊ីង បានចេញមុខមកបង្ហោះសារបកស្រាយថានាងមិនមានទំនាក់ទំនង ឬយកប្ដីគេដូចការចោទប្រកាន់របស់មនុស្សមួយចំនួនមកលើខ្លួនឡើយ។


តារាសម្តែង អ៊ីង អ៊ីង ថែមទាំងបញ្ជាក់ថានាងនឹងប្ដឹងទៅលើជនដែលបានចោទប្រកាន់រូបនាងបែបនេះ ដោយនាងថាការចោទប្រកាន់ថានាងយកប្ដីគេនេះគឺជាការបរិហារកេរ្តិ៍ដ៏ធ្ងន់ធ្ងរមួយមកលើរូបនាង។


ស្រាប់តែមិនទាន់បានប៉ុន្មានម៉ោងផង ស្រ្តីម្នាក់ដែលបានចោទប្រកាន់មកលើតារាស្រីខាងលើនេះ បានបង្ហោះសារមួយដោយមានខ្លឹមសារថា “Clip ដែលនាងនិយាយ និងភស្តុតាងទាំងប៉ុន្មាន នឹង Post នៅយប់នេះ  នាងខ្លាំងធ្វើតាមខ្លាំង ​រឿងរបស់ខ្លួនយកគេមកពាក់ព័ន្ធ  ប្ដឹងមកចា៎ Welcome , រើសមេធាវីណាខ្លាំងផង” ខណៈពេលដែលគេបែរជាឃើញកញ្ញា អ៊ីង អ៊ីង បានលុបចោលនូវការស៊ែរទាក់ទិននឹងការចោទប្រកាន់របស់ស្រ្តីខាងលើនោះបាត់ទៅហើយ៕