ធនាគារពិភពលោកនិយាយថា ប្រជាជនថៃប្រមាណ ១,៥ លាននាក់ត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ ២០២០ ដោយសារតែជំងឺរាតត្បាត។

លោក Kiatipong Ariyapruchya សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសថៃនៅធនាគារពិភពលោកបាននិយាយថាប្រជាជនក្រីក្ររបស់ប្រទេសថៃមានចំនួនសរុប ៣,៧ លាននាក់ក្នុងឆ្នាំ ២០១៩ ហើយចំនួនសរុបត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥,២ លាននាក់នៅឆ្នាំ ២០២០ ដែលត្រូវបានសន្និដ្ឋានថាជាផលប៉ះពាល់អវិជ្ជមានពីវិបត្តិជម្ងឺឆ្លង។

លោក Kiatipong បាននិយាយថាចំនួនប្រជាជនក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់ចុះវិញដល់ ៥ លាននាក់នៅឆ្នាំ ២០២១ ដោយសារតែការងើបឡើងវិញនៃការងារ ខណៈសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានការងើបឡើងវិញផងដែរ។ អត្រានៃភាពក្រីក្ររបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៨,៨% ក្នុងឆ្នាំ ២០២០ កើនឡើងពី ៦,២% ក្នុងឆ្នាំ ២០១៩ មុនពេលកាត់បន្ថយមកនៅត្រឹម ៨,៤% នៅឆ្នាំនេះ។ ធនាគារពិភពលោកកំណត់បន្ទាត់នៃភាពក្រីក្រ ក្នុងប្រាក់ចំណូលប្រចាំថ្ងៃមានចំនួន ៥.៥០ ដុល្លារ ឬ១៦៥ បាត សំរាប់មនុស្សម្នាក់។

ការផ្ទុះឡើងនៃមេរោគកូរ៉ូណា បានជះឥទ្ធិពលដល់ទីផ្សារការងារប្រទេសថៃយ៉ាងខ្លាំង ជាពិសេសនៅឆមាសទីមួយនៃឆ្នាំកន្លងទៅ ដែលនាំឱ្យមានអត្រាគ្មានការងារធ្វើខ្ពស់។ វិបត្តិនេះបានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនថៃ។ នៅឆមាសទីមួយនៃឆ្នាំ ២០២០ ប្រទេសថៃ បានកត់ត្រាការខាតបង់ការងារចំនួន ៣៤០,០០០ ការងារ ជាមួយនិងការកាត់បន្ថយម៉ោងធ្វើការប្រហែល ៣ ម៉ោងសំរាប់ស្ត្រីនិង ២ ម៉ោងសំរាប់បុរស។

យោងតាមការងារនិងប្រាក់ចំណូលដែលកំពុងងើបឡើងវិញ របាយការណ៏ចុងក្រោយនៃក្រុមអ្នកអ្នកតាមដានសេដ្ឋកិច្ចធនាគារពិភពលោក របស់ប្រទេសថៃ បានឲ្យដឹងថា សេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណថា ធ្លាក់ចុះ6.5ភាគរយ និងកើនឡើង 4ភាគរយ នៅឆ្នាំ២០២១។ របាយការណ៍បាននិយាយថាការងើបឡើងវិញនៃការងារប្រកបដោយចីរភាពគឺចាំបាច់ដើម្បីជួយប្រទេសនេះឱ្យស្តារឡើងវិញនៅឆ្នាំ ២០២១-២២ ។

ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនថៃ ៥០ភាគរយ ត្រូវបានរំពឹងថាធ្វើឡើងនៅឆមាសទី ២ នៃឆ្នាំ ២០២១ ដែលនឹងជួយជម្រុញឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះជាបណ្តើរ ៗ ។ ស្ថិតក្រោមស្ថានភាពនេះ ធនាគារពិភពលោកព្យាករណ៍ពីអត្រាកំណើន ៤.៧% ក្នុងឆ្នាំ ២០២២ ។ លោក Kiatipong និយាយថា សកម្មភាពសេដ្ឋកិច្ចពិភពលោកនៅតែខ្សោយជាងការរំពឹងទុក ខណៈវឌ្ឍនភាពក្នុងការអភិវឌ្ឍនិងការបែងចែកវ៉ាក់សាំងមានភាពយឺតយ៉ាវ។