នៅក្នុងសង្គមរបស់យើងភាគច្រើនយុវជនមិនសូវធ្វើលំហាត់ប្រាណនោះទេ គឺពួកគេគិតថា ខ្លួននៅក្មេងមានសុខភាពល្អ និងហូបអ្វីតាមចិត្តចង់ និងគ្មានលំហាត់ប្រាណទៀតផង។ ពេលខ្លះយុវជនមានជំងឺតែមួយ តែវាអាចបង្កឱ្យកើតជំងឺផ្សេងផងដែរ។ ថ្ងៃនេះ យើងមកដឹងថា យុវជនគ្មានលំហាត់ប្រាណកើតជំងឺអ្វីខ្លះ?

អ្នកដែលខ្វះលំហាត់ប្រាណនៅពីក្មេងនាំឱ្យកើតជំងឺធាត់ តាមការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានរកឃើញថា ជំងឺធាត់នេះមានហានិភ័យខ្លាំងបំផុត វាអាចនាំឱ្យកើតជំងឺលើសឈាម និងទឹកនោមផ្អែម ហើយវានឹងបន្តកើតជំងឺផ្សេងៗ ទៀត។ តាមលោកគ្រូ សុខ សុភក្រ័ ជាគ្រូបង្វឹកផ្នែកហាត់ប្រាណបាននិយាយថា “យុវជនគ្មានលំហាត់ប្រាណធ្វើឱ្យរាងកាយគាត់ខ្សោយ និងងាយកើតជំងឺ មកពីកោសិការខ្សោយ។ ចំណែកយុវជនដែលចូលចិត្តហាត់ប្រាណ ធ្វើឱ្យរាងកាយមាំទាំ និងការពាជំងឺធាត់ផងដែរ។” ពេលយុវជនធ្វើលំហាត់ប្រាណ មានគុណសម្បត្តិបីយ៉ាងដូចជា រាងកាយស្រស់សង្ហា ដំណើរប្រព័ន្ធសរសៃឈាមបានល្អ និងការពារជំងឺធាត់ ជំងឺបេះដូង…ជាដើម៕