ភ្នំពេញ ៖ ខណៈពេលដែលនៅលើវិថីសិល្បៈមានតារាប្រុសស្រីជាច្រើនបានរៀបការក្រាបក្បាលដល់កន្ទេល បំពេញមុខមាត់នៅក្នុងសង្គមយ៉ាងណាក្ដី ក៏នៅមានតារាស្រីមួយចំនួនហាក់មិនបានខ្វល់ពីរឿងនេះទេ ដោយពួកគេមួយចំនួនមិនទាន់បានរៀបការនៅឡើយ ប៉ុន្តែបែរជាលេចលឺដំណឹងមានកូន ក្នុងនោះខ្លះក៏ហ៊ានបង្ហាញមុខមាត់ស្វាមី ហើយខ្លះទៀតក៏នៅមិនហ៊ានបញ្ចេញអត្តសញ្ញាណរបស់ឪពុករបស់ក្មេងនៅឡើយទេ។

ជាក់ស្តែង ក្នុងនោះផងដែរក៏មានតារាស្រីចំនួន៤រូបផងដែរ ដែលពួកគេមិនទាន់បានរៀបការប៉ុន្តែពួកគេបែរជាមានកូនដ៏ឲ្យស្រឡាញ់ ខណៈមានតារាស្រីចំនួនប៉ុន្មានរូបប៉ុណ្ណោះដែលហ៊ានទម្លាយមុខមាត់ពិតរបស់ឪពុកក្មេង។ ក៏ប៉ុន្តែបើទោះបីជាពួកគេមានកូនមុនរៀបការយ៉ាងណាក្ដី ប៉ុន្តែក្នុងជីវិតពិតរបស់ពួកគេហាក់មានសុភមង្គល និងភាពផ្អែមល្ហែមមិនចាញ់អ្នកដែលបានរៀបការនោះឡើយ។

បើទោះបីជាពួកគេមានកូនមុនរៀបការយ៉ាងណាក្ដី ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេហាក់ដូចជាមិនបានស្រកស្រុតនោះឡើយ ផ្ទុយទៅវិញពួកគេបែរជាទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រភាគច្រើនទៅវិញ៕

បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តអញ្ជើញទស្សនារូបភាពខាងក្រោម

១. តារាចម្រៀងស្រី ពេជ្រ សូលីកា

២. តារាសម្តែងស្រី ផាត់ ផាណា

៣. តារាសម្តែងស្រី ឌី សូនីតា

៤. តារាសម្តែងស្រី នៅ សុនិតា