ការចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិកជាការច្នៃប្រឌិតការចិញ្ចឹមកង្កែបឱ្យសមស្របទៅនឹងទីកន្លែង ឬផ្ទៃដី ដែលមានកំណត់ (តូចចង្អៀត) ឱ្យទទួលបានប្រយោជន៍យ៉ាងខ្ពស់បំផុត និងការនាំវត្ថុដែលនៅសល់ មកប្រើប្រាស់ឱ្យមានប្រយោជន៍ ហើយជាការគ្រប់គ្រងដែលមានភាពងាយស្រួល។

ការចិញ្ចឹមកង្កែបក្នុងដប
•ឧបករណ៍
១. ដបប្លាស្ទិក ១.២៥ លីត្រ ឡើងទៅ (មូល ឬជ្រុងក៏បាន)
២. ធ្នើ
៣. កូនកង្កែប (ជ្រើសរើសទិញកូនកង្កែប)
៤. ចំណីកង្កែបសុទ្ធ ឬចំណីត្រីអណ្តែង

•វិធីចិញ្ចឹម
១. នាំយកដបប្លាស្ទិកមកចោះជារន្ធតូចៗ ២ ប្រហ៊ោង ដើម្បីដាក់ចំណី ហើយដាក់ទឹកចូលទៅក្នុងដប បន្តិច (មិនឱ្យពេញដប)។
២. បន្ទប់មកនាំយកកូនកង្កែបដាក់ចូលក្នុងដប ដោយដាក់ ១-២ក្បាល ហើយបិទគម្របឱ្យជាប់។
៣. នាំយកដបប្លាស្ទិកទៅដាប់លើធ្នើជាថ្នាក់ៗ ដោយដាក់ផ្តេកហើយផ្អៀង។
៤. ការឱ្យចំណីក្នុង ១ ថ្ងៃ ២ ដងគឺ ពេលព្រឹក-ល្ងាច ដោយដាក់ចូលក្នុងប្រហ៊ោងដែលបានចោះ។
៥. ត្រូវប្តូរទឹកចេញ ២ ថ្ងៃ/ដង ដោយបើកគម្របបញ្ចេញទឹកចោល រួចប្តូរទឹកថ្មី។
៦. ក្រោយពីចិញ្ចឹមបានប្រហែលជា ៣ ខែ ក៏អាចយកទៅលក់បាន។
៧. យកដបប្លាស្ទិកមកកាត់ ហើយចាប់កង្កែបទៅថ្លឹងលក់៕