ភ្នំពេញ ៖ ជារឿងដ៏គួរឲ្យរន្ធត់មួយដែលជំងឺកូវីដ១៩ បានផ្តាច់ជីវិតមនុស្សអស់រាប់ពាន់នាក់នៅក្នុងប្រទេសសហរដ្ឋអាមេរិកត្រឹមតែរយៈពេល១ថ្ងៃតែប៉ុណ្ណោះ។

ជាក់ស្តែងកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ ប្រទេសសហរដ្ឋអាមេរិកមានអ្នកដែលស្លាប់ព្រោះជំងឺកូវីដ១៩ ដល់ទៅ៤១៣១នាក់ ត្រឹមតែរយៈពេលមួយថ្ងៃ ដែលនេះជាកំណត់ត្រាដ៏គួរឲ្យតក់ស្លុតខ្លាំងបំផុតមួយមិនធ្លាប់មានកាលពីមុន បើទោះបីជាប្រទេសរបស់ខ្លួនបានប្រកាសថានឹងចាប់ផ្តើមលក់វ៉ាក់សាំងទៅកាន់ពិភពលោក។

យ៉ាងណាមិញ ដោយសារតែភាពចលាចល និងភាពចម្រូងចម្រាស់ផ្នែកនយោបាយដែលត្រូវបានជាប់គាំងក្នុងរយៈពេលកន្លងមក ធ្វើឲ្យអាមេរិកមិនអាចទប់ស្កាត់ការឆ្លងនិងស្លាប់បាននោះឡើយ ព្រោះចំនួនអ្នកស្លាប់សរុបហក់ឡើងហួសពី ៤០ម៉ឺននាក់ ចំនួននេះត្រូវបានគេប៉ាន់ប្រមាណថានឹងឡើងដល់ ៥០ម៉ឺននាក់ក្នុងខែ កុម្ភៈខាងមុខនេះ៕