បរទេស៖ នៅលើពិភពលោក មានករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា ហៅកាត់ «កូវីដ-១៩» កើនដល់  ៦៦៩ ៤០១នាក់ និងស្លាប់ថ្មី ១៧ ២៣៥នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩៧ ២៧៩ ៧៤៣នាក់ ស្លាប់​ ២ ០៨១ ៥៤១នាក់ អ្នកជាសះស្បើយ ៦៩ ៨២៨ ៩៧២នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២៥  ៣៦៩ ២៣០នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១១២ ៣៣៧នាក់។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាប្រទេសរងគ្រោះដោយសារកូវីដ-១៩ខ្លាំងជាងគេ នៅលើពិភពលោក។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ២៤ ៩៩៧ ២៥៥នាក់ (ករណីឆ្លងថ្មី ១៨៦ ៧០៦នាក់) ស្លាប់​ ៤១៥ ៨២៩នាក់ (ស្លាប់ថ្មី ៤ ៣០៩នាក់) និងអ្កជាសះស្បើយ ១៤ ៩៦៤ ៩៦៦នាក់។

ឥណ្ឌា មានអ្នកឆ្លងច្រើនលំដាប់លេខ២ នៅលើពិភពលោក។ ប្រទេសមានប្រជាពលរដ្ឋច្រើនលំដាប់ទី២មួយនេះ មានអ្នកឆ្លង ១០ ៦១១ ៧១៩នាក់​ (ករណីឆ្លងថ្មី ១៥​ ២៧៧នាក់) ស្លាប់ ១៥២ ៩០៦នាក់ (ករណីស្លាប់ថ្មី ១៥២នាក់) និងអ្នកជាសះស្បើយ ១០ ២៦៥ ១៦៣នាក់។

ដោយឡែកប្រទេស មានអ្នកឆ្លងកូវីដច្រើន បន្ទាប់ពីប្រទេសទាំង២ខាងលើនេះ រួមមាន ប្រេស៊ីល រុស្ស៊ី អង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ តួកគី អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ…ជាដើម៕