រដូវត្រជាក់ត្រូវាបានគេកំណត់ជាទូទៅថា មាន៣ខែ គឺនៅក្នុងខែធ្នូ ខែមករា និងខែកុម្ភៈ យ៉ាងណាមិញវាមិនមានគោលការណ៍ច្បាស់នោះទេដោយសារតែតំបន់ខ្លះវាមានរយៈរដូវខុសៗគ្នាអាស្រ័យទៅតាមទីតាំងដែលវាឋិតនៅ។ ខាងក្រោមនេះគឺជាទីក្រុងទាំង៧ដែលត្រជាក់ជាងគេនៅក្នុងពិភពលោក ៖

ទី១ ទីក្រុងយ៉ាឃួត (Yakutsk)
គឺជាទីក្រុងដែលត្រជាក់ជាងគេបំផុតនៅក្នុងចំណោមទីក្រុងទាំង៧ ដែលជាប់នៅក្នុងកំណត់ត្រាពិភពលោក ។ ទីក្រុងមួយនេះជារដ្ឋធានីរបស់សាធារណរដ្ឋសាកា ដែលជារដ្ឋមួយរបស់សហព័ន្ធរុស្សី មានទីតាំងឋិតនៅប្រមាណ៤៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋអាកទិច ដែលត្រជាក់បំផុតត្រូវបានគេកត់ត្រានោះគឺ-51អង្សាសេ ។

ទី២ ទីក្រុង International Falls
ទីក្រុងនេះស្ថិតនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដោយទីក្រុងនេះមានសីតុណ្ហភាពនៅក្នុងខែមករាជាមធ្យមគឺ-15អង្សាសេ ។ សីតុណ្ហភាពដែលត្រជាក់បំផុតធ្លាប់ត្រូវបានគេកត់ត្រាគឺ-55អង្សាសេ ។

ទី៣ ទីក្រុង Ulaanbaatar
ទីក្រុងនេះស្ថិតនៅរដ្ឋធានីប្រទេសម៉ុងហ្កាលី ដែលមានសីតុណ្ហភាពនៅក្នុងខែមករា ជាមធ្យម-24.6អង្សាសេ។ សីតុណ្ហភាពត្រជាក់បំផុតធ្លាប់ត្រូវបានគេកត់ត្រាគឺ-42អង្សាសេ ។

ទី៤ ទីក្រុងបារ៉ូ (Barrow)
ទីក្រុងនេះស្ថិតនៅរដ្ឋអាឡាសហ្កា សហរដ្ឋអាមេរិក ដោយមានសីតុណ្ហភាពនៅក្នុងខែមករា មធ្យមគឺ -15អង្សាសេ ។ សីតុណ្ហភាពត្រជាក់បំផុតធ្លាប់ត្រូវបានគេកត់ត្រាគឺ -49អង្សាសេ ។

ទី៥ ទីក្រុងយ៉េឡូណៃត៍ (Yllowknife)
ទីក្រុងនេះស្ថិតនៅក្នុងប្រទេសកាណាដា ទីក្រុងនេះមានសីតុណ្ហភាពនៅក្នុងខែមករាជាមធ្យមគឺ-27.9អង្សាសេ។ សីតុណ្ហភាពត្រជាក់បំផុតធ្លាប់ត្រូវបានគេកត់ត្រាគឺ -51អង្សាសេ ។

ទី៦ ទីក្រុងណ័រីស (Norilsk)
ទីក្រុងនេះស្ថិតនៅក្នុងសហព័ន្ធរុស្សី ដែលមានសីតុណ្ហភាពនៅក្នុងខែមករាជាមធ្យមគឺ -30អង្សាសេ។ សីតុណ្ហភាពត្រជាក់បំផុតដែលធ្លាប់ត្រូវបានគេកត់ត្រាគឺ -53 អង្សាសេ ។