ផ្កាស្បៃរឿង ជាប្រភេទផ្កាមួយប្រភេទដែលប្រជាជនខ្មែរយើងបានស្គាល់យ៉ាងច្បាស់ណាស់ ដោយសារងាយស្រួលដាំ ធំលូតលាស់លឿន ធន់នឹងអាកាសធាតុ ព្រមទាំងមានពណ៌ស្រស់ឆើតឆាយទាក់ទាញភ្នែក។

ផ្កានេះមានលក្ខណៈមូល ត្របករៀងគ្នា មានរបៀបរៀបរយ ត្របកមានសភាពជាប់ណែនទៅនឹងទង មិនងាយជ្រុះ រយៈពេលដែលអាចប្រើប្រាស់បានយូរចាប់ពី៧ទៅ១០ថ្ងៃ។ ចំណែកឯ ផ្កាវិញមានរាងមូល ក្នុងផ្កា១ ទងមានផ្កាតូចៗ ជាច្រើននៅក្នុងនោះទៀតរួមគ្នាយ៉ាងណែន នៅក្នុងទងតែមួយ។ ភាគច្រើនគេប្រទះឃើញផ្កាស្បៃរឿងមានពណ៌លឿង និងទឹកក្រូច ប៉ុន្តែដោយ សារតែការបង្កាត់ពូជ និងតម្រូវ ការទៅតាមការចូលចិត្តរបស់អតិថិជនគេឃើញមានពណ៌ស ពណ៌គ្រីម និងពណ៌ផ្សេងៗ ទៀត។

នៅពេល ដែលគេកាត់ដើម មែក ឬស្លឹករបស់ផ្កាស្បៃរឿងនឹងមានក្លិនឈួល ស្អុយ ទើបធ្វើឱ្យសត្វល្អិតមិនហ៊ានមក រំខាន ហើយនៅក្នុងឬសរបស់ផ្កាស្បៃរឿងមានសារធាតុម្យ៉ាង ដែលជា សារធាតុអាចគ្រប់គ្រងបរិមាណជន្លេន ជ្រោយដីបានយ៉ាងល្អ។ ក្រៅពីនេះ ផ្កាស្បៃរឿងជាប្រភេទរុក្ខជាតិដែលមានអាយុក្នុងការប្រមូលផលបានក្នុងរយៈពេលខ្លះ ពោលគឺចាប់ពី៦០ទៅ៧០ថ្ងៃ ក៏អាចកាត់លក់បាន។ ម៉្យាងទៀត ផ្កាស្បៃរឿងគឺជាប្រភេទរុក្ខជាតិដែលអាចដុះបានគ្រប់ប្រភេទដិ និងគ្រប់រដូវកាល៕