US President Donald Trump stands alongside Chief Strategist Stephen Bannon (L) upon arrival at Snap-On Tools in Kenosha, Wisconsin, April 18, 2017, prior to signing the Buy American, Hire American Executive Order. / AFP PHOTO / SAUL LOEB (Photo credit should read SAUL LOEB/AFP/Getty Images)

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នឹងអស់សិទ្ធិអំណាច នៅត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅសហរដ្ឋអាមេរិក) ប៉ុន្ដែមុននឹងចាកចេញពីសេតវិមាន ទាំងការភាពចលាចល ខុសពីប្រធានាធិបតីមុនៗ មិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដប្រធានាធិបតីអាមេរិកនោះ លោកបានលើកលែងទោសដល់អ្នកទោសចំនួន១៤៣នាក់ ដោយមានទាំងមនុស្សសំខាន់ៗរបស់លោក ត្រាំ ជាច្រើននាក់​ រួមទាំង លោក Steve Bannon អតីតទីប្រឹក្សាសេតវិមាន ជាដើម។

បើតាមសារព័ត៌មានរុស្ស៊ី «Sputnik» បានផ្សាយ នៅថ្ងៃទី២០ ខែមករា​ ថា ​នៅថ្ងៃចុងក្រោយ នៃការកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះ លោក ដូណាល់ ត្រាំ បានផ្ដល់ការលើកលែងដល់អ្នកទោស ចំនួន១៤៣នាក់ ដោយមានទាំងមនុស្សសំខាន់ៗរបស់លោកផង រួមមាន តារាចម្រៀងរ៉េប លោក​ Lil Wayne  តារាចម្រៀង Kodak Black (Bill Kahan Kapri)  និងអតីតទីប្រឹក្សាសេតវិមាន លោក Steve Bannon ផងដែរ។

លោក Lil Wayne ​កាលពីខែធ្នូ ឆ្នាំ២០២០ បានសារភាពថា គាត់បានលាក់ទុកអាវុធខុសច្បាប់ ហើយប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ។ រីឯ Kodak Black ដែលមានឈ្មោះពិត  Bill Kahan Kapri កំពុងជាប់ក្នុងពន្ធនាគារសហព័ន្ធ ក្រោមការចោទប្រកាន់ពីបទ និយាយមិនពិត ពាក់ព័ន្ធ​នឹងអាវុធ។

​ក្រៅពីនេះ អ្នកទោសដែលត្រូវលោកប្រធានាធិបតី ដូណាល់ ត្រាំ លើកលែងទោស មុនពេលលោកដើរចេញពីសេតវិមាន​​ នោះ រួមមាន លោក​ Kwame Kilpatrick អតីតអភិ​បាលក្រុង Detroit, លោកឧត្ដមសេនីយ៍​Michael Flynn អតីតទីប្រឹក្សាសន្ដិសុខជាតិអាមេរិក, លោក ​Roger Stone ទីប្រឹក្សានយោបាយ លោក Steve Bannon អតីតប្រធានយុទ្ធសាស្រ្ដនយោបាយ…ជាដើម៕