ការរស់នៅឱ្យមានអាយុវែងមនុស្សត្រូវមានវិធីសាស្រ្តល្អ ដើម្បីថែរក្សាសុខភាពឱ្យរឹងមាំ។ តាមការសិក្សាស្រាវជ្រាវពីលោក Dan Buettner បានធ្វើទស្សនកិច្ចទៅតាមសហគមន៍នានាជុំវិញពិភពលោក ដែលត្រូវបានគេស្គាល់ថា ជាតំបន់មានអ្នកមានអាយុរាប់រយឆ្នាំ (មនុស្សដែលមានអាយុលើសពី ១០០ ឆ្នាំ) រួមទាំងអូគីណាវ៉ានៅប្រទេសជប៉ុន តំបន់បាបារ៉ានៃតំបន់សាឌីនៀ និងតំបន់ Adventist នៅរដ្ឋកាលីហ្វ័រញ៉ា។ ថ្ងៃនេះយើងមកដឹងថា អ្នកដែលមានអាយុវែងមានវិធីអ្វីខ្លះសម្រាប់ការរស់នៅឱ្យអាយុវែង?

១. រស់ជាមួយធម្មជាតិ
ការរស់នៅជាមួយធម្មជាតិ វាធ្វើឱ្យមនុស្សយើងរស់នៅគ្មានសម្ពាធផ្លូវចិត្តច្រើន តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តបាននិយាយថា អ្នកឆាប់ស្លាប់ គឺមកពីកត្តាផ្លូវចិត្តរងសម្ពាធពីឥទ្ធិពលសង្គមខ្លាំងពេក ចំណែកអ្នកមានអាយុវែង ជាមនុស្សស្រឡាញ់ធម្មជាតិ និងផ្លូវចិត្តគ្មានការរងសម្ពាធច្រើននោះទេ។ តាម CNBC បានចុះផ្សាយថា អ្នកដែលរស់នៅបានយូរ មានការប៉ះពាល់ជាមួយព្រះអាទិត្យ ខ្យល់អាកាសស្រស់ថ្លា និងជីវិតរស់នៅជាមួយរុក្ខជាតិ ទាំងនេះធ្វើឱ្យសុខភាពពួកគេកាន់តែរឺងមាំឡើង។

តាមពិតលោកគ្រូពេទ្យម្នាក់នៅប្រទេសស្កុតឡែនបាននិយាយថា ការដើរជាមួយធម្មជាតិសម្រាប់ជំងឺលើសឈាម និងការថប់បារម្ភ ជាវិធីល្អក្នុងការលើកទឹកចិត្តបានល្អបំផុត។ តាមការសិក្សាដ៏ចម្លែកមួយនៅឆ្នាំ ១៩៨៤ អ្នកស្រាវជ្រាវបរិស្ថានលោក Roger Ulrich បានរកឃើញថា អ្នកជំងឺដែលបានវះកាត់គ្រួសក្នុងថង់ទឹកប្រមាត់បានជាសះស្បើយលឿនជាងអ្នកមុន និងការប្រើថ្នាំបំបាត់ការឈឺចាប់ ពេលបន្ទប់ពួកគេភ្ជាប់ជាមួយធម្មជាតិក្នុងតំបន់នោះ។

២. ចាប់ផ្តើមធ្វើលំហាត់ប្រាណជាប្រចាំកម្ម
មានការសិក្សាជាច្រើនបាននិយាយថា អ្នកធ្វើលំហាត់ប្រាណធ្វើឱ្យគេរស់នៅបានយូរជាងអ្នកមិនធ្វើលំហាត់ប្រាណ។ មូលហេតុការធ្វើលំហាត់ប្រាណនេះ ជាការបន្តអាយុឱ្យវែង និងសុខភាពរឹងមាំជាងមុន រួមទាំងបេះដូង ទាំងដំណើរសរសៃឈាម និងកោសិការស្បែកកាន់តែល្អឡើង ហើយវាជួយកាត់ស្រ្តេសផ្លូវចិត្តផងដែរ។តាមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Royal University of London នៅទីក្រុងឡុងបាននិយាយថា អ្នករស់នៅមានអាយុវែង ជាអ្នកធ្វើការងារក្នុងសួនច្បារ(ជាតំបន់ធម្មជាតិ) ជាមនុស្សសកម្មលើរាងកាយខ្លាំង វាធ្វើឱ្យមានថាមពលជាងមុន និងកាត់បន្ថយចំនួនកាឡូរីដូចជាកន្លែងហាត់ប្រាណផងដែរ។” ប្រជាជនជប៉ុននៅកោះអូគីណាវ៉ាបាននិយាយថា ការធ្វើលំហាត់ប្រាណជាមួយតំបន់ធម្មជាតិរបស់ខ្លួន គឺធ្វើឱ្យពួកគេមានអាយុវែង។

៣. បរិភោគអាហារឱ្យល្អបំផុតសម្រាប់សុខភាព
ការបរិភោគអាហារ មានសំខាន់ដល់សុខភាពពិតមែន។ មានការសិក្សាមួយបានបង្ហាញថា មនុស្សដែលមានអាយុច្រើន និងមានសុខភាពល្អ ភាគច្រើនចូលចិត្តញ៉ាំបន្លែ និងផ្លែឈើ ពីព្រោះអាហារបែបនេះ(អាហារបែតង) វាជំនួយដល់សុខភាពជាខ្លាំង។ តាមលោកគ្រួម្នាក់ជាអ្នកធ្វើសមាធិបាននិយាយថា ការបរិភោគសាច់ មិនល្អដល់សុខភាពទេ ពីព្រោះនៅក្នុងជាតិសាច់មានសារធាតុជាតិនីមួយៗរបស់សត្វនូវក្នុងនោះ(ធាតុអាក្រក់) មិនល្អដល់សុខភាពទេ។

យើងអាចរកឃើញថា អ្នកញ៉ាំអាហារជាបន្លែដូចជាសាឡាត់ ការុត និងដំឡូង…និងផ្លែឈើដូជាផ្លែប៉ោម ផ្លែដូង ទឹកអំពៅ… ហើយមានត្រី… វាជារបបអាហារល្អចំពោះសុខភាព វាធ្វើឱ្យប្រព័ន្ធខាងក្នុងរាងកាយមានដំណើរការបានល្អ។ បើប្រព័ន្ធរាងកាយផ្នែកខាងក្នុងដូចជាក្រពះ បេះដូង និងសរសៃឈាម… មានដំណើរការពិបាកនោះ ការរស់នៅរបស់អ្នកមានអាយុខ្លី។

ការរក្សាអាយុឱ្យវែង ជាទូទៅគេសង្គេតឃើញថា ជាអ្នកចូលចិត្តបរិភោគរបបអាហារដែលមាន មូលដ្ឋានលើរុក្ខជាតិស្ទើរតែពេញមួយជីវិតរបស់ពួកគេដូចជាអាហារបន្លែ ចៀនដំឡូងផ្អែម តៅហ៊ូរបស់ពួកគេមានសារធាតុចិញ្ចឹមខ្ពស់ និងមានកាឡូរីតិច។ អាហារពួកគេមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុផ្សំដែលកាត់បន្ថយជាតិស្ករក្នុងឈាម។ នេះជាមូលហេតុធ្វើឱ្យពួកគេមានអាយុវែង៕