ក្រែមជារបស់សំខាន់របស់មនុស្សស្រី ក៏ប៉ុន្ដែពេលខ្លះបើជ្រើសខុសពណ៌សម្បុរក៏មើលទៅមិនស្អាតដែរ។ ពោលគឺយើងត្រូវចេះជ្រើសរើសពណ៌ក្រែមឱ្យស៊ីនឹងសម្បុរស្បែករបស់យើងទើបមើលទៅសក្ដិសម និងស្រស់ស្អាត។

១. សម្បុរស៖ មនុស្សស្រីដែលមានសម្បុរសអាចនិយាយបានថា ងាយស្រួលក្នុងការជ្រើសរើសពណ៌ក្រែម ព្រោះលាបពណ៌អីក៏មើលទៅស្អាតដែរ។ ពណ៌ដែលគួរជ្រើសរើសនោះមានដូចជា៖ ពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌ផ្កាឈូក ពណ៌បែកស្វាយ ពណ៌សាច់ ឬពណ៌ផ្សេងៗទៀតក៏បាន។

២. សម្បុរសណ្ដែកបាយ (សបែកលឿង)៖ សម្បុរប៉ុណ្ណឹងក៏មិនជាបញ្ហាក្នុងការរើសពណ៌ក្រែមដែរ ព្រោះមើលទៅស្អាត ហើយបែបធម្មជាតិទៀតផង។ ចំពោះដែលគួរលាបមាន ពណ៌ក្រហមស្រាល ពណ៌បែកផ្កាឈូក ពណ៌ទឹកក្រូចស្រាល និងពណ៌សាច់ក៏បាន។

៣. សម្បុរស្រគាំ ឬទង់ដែង៖ មនុស្សស្រីដែលមានសម្បុរបែបនេះ គឺមើលទៅក៏ស្អាតម៉្យាងដែរ ហើយពណ៌ដែលសក្ដិសមបំផុតនោះគឺ ពណ៌សាច់ ពណ៌ក្រហមព្រឿងៗ ពណ៌ផ្កាឈូកបែកក្រហមស្រាលៗ។

៤. សម្បុរស្រអែម៖ អ្នកដែលមានសម្បុរនេះ គឺមើលទៅស្រស់ ហើយពណ៌ដែលសមជាមួយស្បែកគឺ ពណ៌ក្រហមក្រម៉ៅ ពណ៌ស្វាយ និងពណ៌សាច់ស្រាលៗ៕