មានធ្លាប់ឆ្ងល់ទេថា មនុស្សសស្រីមួយចំនួន ស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត តែហេតុអ្វីទើបអ្នកក្រមិនហ៊ាន អ្នកមានក៏មិនចូល? ខាងក្រោមនេះគឺជាមូលហេតុ៖
១. នៅតែគិតថា ការសេពគប់មនុស្សប្រុសគឺមិនល្អ
ជឿទេថាមិត្តភាពអាចក្លាយជាស្នេហា? ប្រសិនបើអ្នកនៅតែគិតថា រាប់អានមនុស្សប្រុសមិនល្អតែងគិតក្នុងផ្លូវអវិជ្ជមាននោះអ្នកក៏នឹងគ្មានថ្ងៃក្លាយជាមនុស្សស្រី ដែលមានបុរសព្យាយាមតាមស្រឡាញ់ឡើយ។ គួររៀនបើកចិត្ត ឲ្យ ទូលាយ ក្នុង ការសេពគប់ មនុស្ស ប្រុស ខ្លះ ផង ថា មិន ត្រូវ ក្នុងចំណោម ពួកគេ មាន នរណា ម្នាក់ ចាប់អារម្មណ៍ក៏ថាបាន ។

២ . មិនដែលបើកឱកាសដល់ខ្លួនឯងនៅពេលដែលជួបមនុស្សដែលខ្លួនពេញចិត្ត
ប្រសិនបើ ជួបប្រភេទបុរសក្នុងក្តីស្រមៃនៅទីសាធារណៈឬកម្មវិធីជប់លៀងនានាកុំខ្លាចក្នុងការណែនាំខ្លួនឯងឲ្យគាត់ស្គាល់។ ពេលខ្លះការដែលគិតថាមិនហ៊ាន ឬមិនអាចទៅរួចវាប្រៀបដូចជាមិនផ្ដល់ ឱកាសដល់ខ្លួនឯង។ ចូរចងចាំថា បុរសភាគច្រើនចូលចិត្តមនុស្សស្រីដែលក្លាហាន។ បើអ្នកនៅតែឃុំខ្លួនឯងបែបនេះអ្នកគ្មានថ្ងៃបានស្គាល់មនុស្សល្អៗ ដើម្បីបង្កើតចំណងមិត្តភាពឡើយ។

៣ . តែងលើកខ្លួនឯងខ្ពស់ជ្រុល
ពេលខ្លះប្រសិនបើ អ្នកតែងគិតថាខ្លួនឯងល្អគ្រប់យ៉ាងមើលអ្នកដទៃមិនស្មើខ្លួន ធ្វើខ្លួនខ្ពង់ខ្ពស់ ឆ្មើងឆ្មៃ ហួសហេតុពេកក៏ធ្វើឲ្យបុរសខ្លះមានការស្ទាក់ស្ទើរនឹងសេពគប់អ្នកទោះបី បុរសម្នាក់នោះខ្ពង់ខ្ពស់ ដូចអ្នក ឬ ទាបជាងអ្នកក៏ដោយ។ការធ្វើខ្លួនសាមញ្ញៗ ញញឹមរួសរាយ រាក់ទាក់ មិនបានធ្វើឲ្យអ្នកធ្លាក់តម្លៃឡើយ។

៤ . ប្រកាន់ជីវិតឯកជនហួសហេតុពេក
តាមពិត នរណាក៏ត្រូវការភាពផ្ទាល់ខ្លួនរឿងរ៉ាវមួយចំនួនមិនអាចឲ្យអ្នកដទៃដឹងក្រៅពីខ្លួនឯងឡើយតែក៏មិនដល់ថ្នាក់ចេញពីធ្វើការ ចូលផ្ទះ ចេញពីផ្ទះទៅសាលា ទៅណាមកណាម្នាក់ឯង មិនសេពគប់មិត្តច្រើន មិនប្រឡូកក្នុងសង្គម ខ្លះក៏គ្មាននរណាចាប់អារម្មណ៍កុំថាឡើយមនុស្សដែលចង់មក ស្រឡាញ់អ្នក ។

៥ . គិតថានៅម្នាក់ឯងមានសេរីភាព
ដោយសារ មានផ្នត់គំនិតគិតថា នៅម្នាក់ឯងល្អជាង មានសេរីភាព មិនខ្វល់ខ្វាយរឿងស្នេហា មិនចង់ស្ថិតក្រោមគំនាបអ្នកណានិងមានហេតុផលជាច្រើនទៀតទើបអ្នកមិនដែលខ្វល់ខ្វាយរឿងគូស្រករ។ តែអ្នកគិតថា អាចនៅម្នាក់ឯងមួយជីវិតបែបនេះបានទេ? នៅពេលដែលគិតថា ចង់នៅម្នាក់ឯង ពេលនោះអាចថា នៅវ័យក្មេងតែពេលវ័យរាងជ្រេបន្តិច អ្នកនឹងចាប់ផ្ដើមឯកាមានកូនចិត្តលួច ច្រណែនអ្នកមានគូមិនខាន៕