ភ្នំពេញ ៖ តារាចម្រៀងដែលតែងតែទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យ អ្នកនាង ពេជ្រ សូលីកា តែងតែត្រូវបានមហាជនមានការកោតសរសើរចំពោះរូបសម្រស់ដ៏ស្រស់សោភា អមជាមួយនឹងទេពកោសល្យនៃការច្រៀងរបស់នាងផងដែរ។


ថ្វីបើ ពេជ្រ សូលីកា មានបញ្ហានៅក្នុងជីវិតជាបន្តបន្ទាប់ដូចជាបែកធ្លាយរឿងនាងមានកូនមុនរៀបការ និងរឿងពាក់ព័ន្ធជាមួយនឹងម្ដាយនាងយ៉ាងណាក្ដី ក៏ប៉ុន្តែគេសង្កេតឃើញនាងនៅតែរក្សាជំហររឹងមាំ និងរស់នៅដោយមិនខ្វល់ពីសម្ីតរបស់អ្នកដទៃដែលធ្វើឲ្យជីវិតរបស់នាងកាន់តែស្រស់ថ្លាពីមួយថ្ងៃទៅមួយថ្ងៃ។


ខណៈពេលដែលមនុស្សស្រីទូទៅនៅពេលដែលរៀបការមានកូន រូបសម្រស់របស់ពួកគេក៏អាចនឹងធ្លាក់ចុះទៅតាមនោះផងដែរ ប៉ុន្តែសម្រាប់ ពេជ្រ សូលីកា វិញឃើញថានាងនៅតែខ្ញង់ដដែល ដែលមើលទៅនាងហាក់ដូចជាមិនមានប្រែប្រួលត្រង់ចំណុចណាសោះឡើយ ផ្ទុយទៅវិញនាងកាន់តែបន្ថែមភាពស៊ិចស៊ីលើសដើម ដែលធ្វើឲ្យមនុស្សស្រីជាច្រើនតែងតែប៉ងប្រាថ្នានៅសម្រស់ស្រ់ស្អាតបែបនេះ៕