ភ្នំពេញ ៖ ពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងស្រុកខ្មែរនិងប្រចាំប៉ុស្តិ៍ទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល​ដែលតែងតែបង្អួតសម្រស់យ៉ាងស្រស់សោភានៅលើបណ្តាញសង្គមហ្វេសប៊ុក​ ដែលជានិច្ចកាលត្រូវបានមហាជនកោតសរសើរពីរូបសម្រស់ ក៏ដូចជាសមត្ថភាពរបស់នាង។


យ៉ាងណាមិញ បន្ទាប់ពីពិធីការិនីរូបស្រស់មួយរូបនេះ ត្រូវបានគេដាក់ការសង្ស័យថាមានរឿងរ៉ាវ ឬក៏បញ្ហាជាមួយនឹងពិធីការិនីដែលមានថ្វីមាត់ដូចគ្នាគឺអ្នកនាង គង់ សុជាតិ រួចមកនោះ ស្រាប់តែមួយរយៈក្រោយនេះគេសង្កេតឃើញអ្នកនាង កែវ ចាន់និមលតែងតែព្យាយាមបង្ហោះពីរូបភាពផ្អែមល្ហែមជាញឹកញាប់ជាមួយនឹងស្វាមី ក៏ដូចជាកូនស្រីរបស់ខ្លួនជាដើម។


ស្រាប់តែពេលថ្មីនេះដែរ គេក៏បានសង្កេតឃើញអ្នកនាង​ កែវ ចាន់និមលបានបង្ហោះសារពាក្យពេចន៍មួយចំនួន អមជាមួយនឹងរូបថតដែលនាង និងស្វាមីបានថតរួមគ្នា ដែលមើលទៅហាក់ដូចជាពួកគេកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយគ្នាថែមទៀតផង ដែលក្នុងសារនោះនាងបានសរសេរថា “ឈ្លោះឆ្អែតក៏ឈប់ឈ្លោះ, ប្រកែកឆ្អែតក៏ឈប់ប្រកែក ,ខឹងឆ្អែតក៏ឈប់ខឹង  នេះហើយជីវិតគូរ ❤️តែហាមស្រលាញ់ឆ្អែតហើយឈប់ស្រលាញ់😂”៕