ក្រុមហ៊ុន FedEx Corp’s express បានប្រកាសផែនការកាត់រំសាយបុគ្គលិកចន្លោះពី ៥.៥០០ នាក់ទៅ ៦.៣០០ នាក់នៅអឺរ៉ុប ខណៈពេលដែលក្រុមហ៊ុននិងបញ្ចប់ការរួមបញ្ចូល បណ្តាញការងារជាមួយក្រុមហ៊ុន TNT Express របស់ខ្លួន។ ភាគហ៊ុនរបស់ក្រុមហ៊ុនចែកចាយកញ្ចប់ទំនិញ បានកើនឡើងប្រហែល ១ ភាគរយ មានចំនួនទឹកប្រាក់ ២៥៤,៧៦ ដុល្លារក្នុងការជួញដូរពាណិជ្ជកម្មពេលព្រឹក។

ក្រុមហ៊ុន FedEx បានទទួលយកប្រតិបត្តិករអ៊ឺរ៉ុប ក្រុមហ៊ុនTNT Express ដែលមានជំនាញក្នុងការដឹកជញ្ជូនរវាងពាណិជ្ជកម្មក្នុងឆ្នាំ ២០១៦ ជាផ្នែកមួយនៃផែនការពង្រីកក្រុមហ៊ុនរបស់ខ្លួននៅអឺរ៉ុប។

ក្រុមហ៊ុន FedEx បាននិយាយថា បណ្តាញការងារអ៊ឺរ៉ុប មានការកាត់បន្ថយការងារនៅក្នុងក្រុមប្រតិបត្តិការនិងមុខងារការិយាល័យ។ ការ ដឹកជញ្ជូនចុះខ្សោយនៅអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឱ្យមានកំណើនយឺតនៅក្នុងក្រុមហ៊ុន TNT និងបានដាក់ទម្ងន់លើក្រុមហ៊ុន FedEx ។

គេរំពឹងថាផែនការកាត់រំសាយបុគ្គលិកនេះ នឹងទទួលបានប្រាក់សន្សំពី ២៧៥ លានដុល្លារទៅ ៣៥០ លានដុល្លារអាមេរិក លើមូលដ្ឋានប្រចាំឆ្នាំដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធ ២០២៤ ។ ក្រុមហ៊ុន FedEx ប្រើ បណ្តាញការងារតាមផ្លូវអាកាសនិងដីគោកជាសកល ដើម្បីបង្កើនល្បឿននៃការដឹកជញ្ជូនឲ្យទាន់ពេលវេលា។