កីឡាករវ័យ ៣៧ឆ្នាំ រូបនេះធ្លាប់ចំណាយពេល ៧រដូវកាលនៅ Schalke 04 ដោយរកបាន ១២៦គ្រាប់ពីការបង្ហាញខ្លួន ២៤០ប្រកួត ចាប់ពីឆ្នាំ ២០១០-២០១៧៕ បន្ទាប់មករូបគេក៏ចាកចេញពីទឹកដីអាល្លឺម៉ង់មក កាន់ក្រុម Ajax ដោយចំណាយពេល ៤ឆ្នាំ នៅក្រុមយក្សហូឡង់មួយនេះ៕ ក្រុម Schalke 04  ធ្វើមិនបានល្អនោះទេក្នុងរដូវកាលនេះ ដោយស្ថិតនៅបាតតារាងនៃលីគកំពូលអាល្លឺម៉ង់ ដោយមានតែ ៧ពិន្ទុ ពីការប្រកួត ១៥លើកមក៕
កីឡាករសញ្ជាតិហូឡង់នេះបាននិយាថា” យើងត្រូវតែឈ្នះការប្រកួត ដើម្បីចេញពីតំបន់គ្រោះថ្នាក់ ការវិលត្រឡប់របស់ខ្ញុំលើកនេះ ខ្ញំនឹងជួយ Schalke 04 បន្តនៅលីគកំពូលអាល្លឺម៉ង់បន្តទៀត៕ Schalke 04 មិនអាចធ្លាក់ទៅលេងលីគទី ២នោះទេ៕អតីតកីឡាករ Real Madrid រូបនេះរកគ្រាប់បាន ៣១៩គ្រាប់ ពីការបង្ហាញខ្លួន៥៦៤ ប្រកួត(សរុបទាំងក្រុមគ្រាប់បាល់ក្រុមជម្រើសជាតិផងដែរ )៕ រូបគេជាម្ចាស់អាវលេខ ២១ថ្មី​ សម្រាប់ក្រុម Schalke 04 ដោយចុះកុងត្រាត្រឹមបញ្ចប់រដូវកាលនេះប៉ុណ្ណោះ៕

ប្រភព: Skysport