ក្រុមហ៊ុនស្រាវជ្រាវឥណទានប្រទេសជប៉ុន និយាយថាចំនួនក្រុមហ៊ុនដ៏ច្រើននៅក្នុងប្រទេស បានឈប់ធ្វើជំនួញដោយសារតែផលប៉ះពាល់នៃជំងឺកូវិត-19 បានឈានដល់ ៩០០ ក្រុមហ៊ុន។

ក្រុមហ៊ុន Teikoku Databank និយាយថាទិន្នន័យនេះរួមមានក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំក្ស័យធន និងក្រុមហ៊ុនដែលបានបិទសម្រាប់នីតិវិធីនៃការទូទាត់សំណងស្របច្បាប់ចន្លោះខែកុម្ភៈ ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៨ ខែមករាឆ្នាំនេះ។ ភោជនីយដ្ឋាននិងបារបានរងផលប៉ះពាល់ខ្លាំងជាងគេមានចំនួន ១៤១ កន្លែង។

បន្ទាប់មកសណ្ឋាគារនិងផ្ទះសំណាក់មានចំនួន ៧២ កន្លែង។ ស្ថានភាពសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅ ៗ នៅឆ្នាំនេះ ដោយមានការប្រកាសរដ្ឋក្នុងគ្រាអាសន្នជាលើកទី ២ នៅក្នុងនិងជុំវិញទីក្រុងតូក្យូនិងតំបន់ផ្សេងទៀតនៃប្រទេសជប៉ុនកាលពីដើមខែនេះ។