ថៃ ៖ កំពូលតារាស្រីថៃដ៏មានប្រជាប្រិយភាពម្នាក់ នាង Noona Nuengtida Sophon គឺជាតារាសម្តែង និងជាតារាចម្រៀងម្នាក់ដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងស្រុកថៃ ខណៈពេលដែលនាងមានអ្នកគាំទ្រច្រើនឡើងៗផងដែរ។


នាង Noona Nuengtida Sophon គឺជាតារាមួយរូបដែលរកប្រាក់ចំណូលបានខ្ពស់បំផុតមួយនៅក្នុងឆ្នាំ២០១០ ខណៈពេលដែលនាងមានសមត្ថភាពច្រៀង និងសម្តែងបានយ៉ាងល្អផងដែរ។


ទោះបីជាយ៉ាងណា បើងាកមកមើលពីសម្រស់របស់នាងវិញឃើញថាមានភាពលេចធ្លោយ៉ាងខ្លាំង ទាំងពេលដែលនាងទុកសក់វែង និងសក់ខ្លីផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗមកនេះ នាងបានបង្ហោះរូបភាពរបស់នាងប៉ុន្មានសន្លឹកដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន ខណៈពេលដែលនាងទម្លាក់សក់ខ្លី ដែលមើលទៅប្រៀបដូចជាតារាកូរ៉េយ៉ាងដូច្នោះដែរ៕