ភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយពីការប្រកាសលាលែងតំណែងពីបវរកញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia 2020 កាលពីថ្ងៃ អង្គារ៍ម្សិលមិញនេះ នាងបានបញ្ជាក់យ៉ាងច្បាស់ថានាងសុខចិត្តលាលែងពីតំណែងនេះដោយសុខចិត្តវិលត្រឡប់ទៅរស់នៅក្នុងជីវិតសាមញ្ញវិញ ហើយនាងនឹងបញ្ជាក់បន្ថែមនៅក្នុងសន្និសីទកាសែតនៅថ្ងៃក្រោយដើម្បីជម្រះមន្ទិលសង្ស័យ។


យ៉ាងណាមិញបន្ទាប់ពីមានការប្រកាសលាលែងតំណែងជាបវរកញ្ញារួចក៏ស្រាប់តែកញ្ញា លឹម សុធាវី ដែលជាប់ចំណាត់ថ្នាក់រងពី សេង រដ្ឋា បានធ្វើការប្រកាសនៅលើបណ្តាញសង្គមថា “ខ្ញុំសប្បាយចិត្ដនៅអ្វីដែល ខ្ញុំមានហើយក៏ពេញចិត្ដនៅអ្វីដែលខ្ញុំខំធ្វើ នឹងលទ្ធផលដែលទទួលបាន ខ្ញុំមិនចង់បានអ្វីលើសពីនេះទៀតទេ ពិសេសអ្វីដែលមិនមែនជារបស់ ខ្លួន។ នាងខ្ញុំនៅតែជា miss grand cambodia 1st runner up Forever មិនប្រែប្រួលឡើយ ហើយក៏មិនផ្លាស់ប្ដូឡេីយ”។


ហេតុនេះអ្វីដែលនាងបានបញ្ជាក់ខាងលើនេះ តំណែងបវរកញ្ញា Miss Grand Cambodia 2020 អាចនឹងធ្វើការប្រគល់ជូនទៅលើបវរកញ្ញាលំដាប់រងទី២ ដែលមានឈ្មោះថា លី ជីវលី នេះបើតាមប្រភពពីហ្វេសប៊ុកផេក Team Cambodia បានអះអាងនៅលើទំព័រខ្លួនផ្ទាល់។


ទោះបីជាយ៉ាងណា រឿងរ៉ាវទាំងអស់នឹងត្រូវបានលាតត្រដាងនៅក្នុងពេលខាងមុខនេះ ដោយគេសង្ឃឹមថានឹងមានការសម្រួលសម្រួលដ៏ល្អមួយដែលនឹងមិនធ្វើឲ្យបាត់បង់កិត្តិយសទាំងសងខាង៕