ជាទូទៅមនុស្សស្រីតែងតែឆាប់មានអារម្មណ៍ឆេវឆាវ និងខឹងសម្បាលឿនជាងបុរស ដោយនោះអាចថាជាធម្មជាតិរបស់មនុស្សស្រីទៅហើយ ប៉ុន្ដែក៏មានមនុស្សស្រីឆ្លាតវៃខ្លះដែរ ដែលចេះមានវិធីផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងអារម្មណ៍នៃភាពឆេវឆាវរបស់ខ្លួនបានយ៉ាងល្អ។

១. មិនតក់ក្រហល់ មានភាពអត់ធ្មត់៖ ព្យាយាមស្វែងយល់ពីខ្លួនឯងជាមុនសិន ស្វែងយល់ថាខ្លួនឯងត្រូវការអ្វីឱ្យប្រាកដ ត្រូវគិតឱ្យច្បាស់លាស់។ មានតែខ្លួនឯងទេដែលដឹងថាខ្លួនឯងត្រូវការអ្វី។

២. អាពាហ៍ពិពាហ៍មិនមែនជាអ្វីគ្រប់យ៉ាងក្នុងមួយឆាកជីវិតទេ៖ ក្នុងមួយឆាកជីវិតរបស់មនុស្សស្រីអាចជួប និងមនុស្សប្រុសដែលស្រឡាញ់យើងដោយស្មោះគឺពិតជារឿងល្អដែលអ្នកគួរតែចេះថែរក្សាឱ្យបានល្អ ប៉ុន្ដែប្រសិនបើជួបជាមួយនឹងមនុស្សដែលមិនចេះស្រឡាញ់ និងថែរក្សាអ្នកវិញអ្នកត្រូវតែអាចលះបង់មនុស្សម្នាក់នេះបាន។

៣. អ្នកអាចមិនសូវស្រស់ស្អាត ប៉ុន្ដែអត្តចរិតល្អជាអ្វីដែលអ្នកត្រូវមាន៖ ដូចដែលយើងបានដឹងហើយថា នៅក្នុងលោកយើងនេះជាធម្មតាគឺមិនសូវស្រស់ស្អាតទេ ហើយប្រាកដណាស់ អត្តចរិតដែលល្អតែម៉្យាងគត់របស់មនុស្សនឹងក្លាយទៅភាពស្រស់ស្អាត និងទាក់ទាញដ៏ល្អបំផុតរបស់មនុស្សស្រី។

៤. អាចធ្វើកិច្ចការផ្ទះបាន ក៏អាចមានមុខក្នុងសង្គមបានដែរ៖ ត្រូវចេះគោរពដឹងគុណឪពុកម្ដាយ ត្រូវចេះយកចិត្តទុកដាក់ថែរក្សាសាច់ញាតិដែរ តែអ្វីដែលកាន់តែសំខាន់នោះក៏ត្រូវស្រឡាញ់ខ្លួនឯង និងអាចធ្វើអ្វីៗដើម្បីខ្លួនឯងដែរ អ្វីដែលសំខាន់យើងត្រូវធ្វើជាមនុស្សស្រីដែលអាចមានមុខរបរមួយ អាចរកចំណូលបាន អាចមានមុខមាត់ក្នុងសង្គមបាននោះទើបហៅថាមនុស្សស្រីឆ្លាត៕