អាកាសធាតុ៖ ក្តៅ ខ្យល់ច្រើននិង សីតុណ្ហភាពខ្លាំង ឬខ្ពស់សុទ្ធតែអាចប៉ះពាល់ដល់ស្បែកប្រអប់ដៃទាំងអស់។ ខ្យល់អាកាសក្តៅអាចធ្វើឲ្យស្បែកទៅជាស្ងួត ប្រេះ និងរបកបាន។ សារធាតុគីមីជាច្រើនដូចជា សាប៊ូដុំដុសខ្លួន សាប៊ូកក់សក់ និងផ្តល់សំណើម អាចធ្វើឲ្យរលាកស្បែកនៅប្រអប់ដៃបាន។ ក្រោយមក វានឹងបង្កជាផលវិបាកជាការរបកស្បែកទៀត។

•លាងសម្អាតដៃច្រើនជ្រុល ការលាងសម្អាតដៃគឺជាទម្លាប់ដ៏ល្អ ប៉ុន្តែបើសិនជាលាងសម្អាតច្រើនជ្រុលអាចបង្ករជាការរលាក និងរបកស្បែកបាន។
យ៉ាងណាមិញ ការរបកស្បែកនៅប្រអប់ដៃក៏អាចជាអាការៈមួយនៃជំងឺណាមួយក្នុងខ្លួនដែរដូចជា៖

ប្រតិកម្មអាឡែហ្ស៊ី
ជំងឺ Exfoliative Keratolysis៖ ដែលយើងអាចសម្គាល់ដឹងជា ការរបកស្បែកលើបាតដៃ និងពេលខ្លះកើតឡើងនៅបាតជើងទៀតផង។

ជំងឺស្រែង៖ បើសិនជាការរបកស្បែកនៅប្រអប់ដៃបង្កឡើងដោយបញ្ហាក្នុងមជ្ឈដ្ឋានរស់នៅដែលអាចគ្រប់គ្រងបានដូចជា ពន្លឺព្រះអាទិត្យ ឬការលាងសម្អាតដៃច្រើនជ្រុល អ្នកអាចថែរក្សាប្រអប់ដៃដោយខ្លួនឯងបានតាមរយៈ៖
•ប្រើក្រែមផ្តល់សំណើម
•ផ្លាស់ប្តូរការរស់នៅ
•ចៀសវាងសារធាតុរលាក

បើសិនជាអ្នកមិនប្រាកដទៅលើមូលហេតុនាំឲ្យរបកស្បែកទេ ឬស្ថានភាពកាន់តែធ្ងន់ធ្ងរចូរធ្វើការណាត់ជួបជាមួយអ្នកជំនាញរោគសើស្បែកជាបន្ទាន់មុនពេលសាកល្បងវិធីព្យាបាលដោយខ្លួនឯង៕