កែវភ្នែក ត្រូវបានចាត់ទុកជាអវយវៈដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូបហេតុនេះគួរតែ ព្យាយាមថែរក្សាភ្នែកទាំងគូរបស់អ្នកឲ្យមានសុខភាពល្អជានិច្ចជាពិសេសបើកើតជំងឺទាំង៣ ប្រភេទនេះគួរ ប្រញាប់ព្យាបាលភ្លាមៗ ។

ភ្នែកឡើងបាយ៖ មូលហេតុនៃជំងឺនេះបង្កឡើងដោយសារតែកង្វះអុកស៊ីសែននៅក្នុងរាងកាយការ ស្រូបយកជាតិទឹកកើនឡើង និងប្រូតេអ៊ីនត្រូវបានកាត់បន្ថយ ។ កត្តាគ្រោះថ្នាក់ផ្សេងទៀតរួមមានពន្លឺព្រះអាទិត្យពន្លឺភ្លើងសិប្បនិម្មិតការប៉ះពាល់នឹងវីរុសមេរោគជាតិពុលពីបរិស្ថានផ្សែងបារីផ្សែងយានយន្ត ឬផ្សែង ចេញពីរោងចក្រ ។ ប្រសិនបើ អ្នកមានទំនាក់ទំនងជាមួយនឹងកត្តាទាំងនេះញឹកញាប់អាចនាំឲ្យមានហានិភ័យជំងឺភ្នែកឡើងបាយកាន់តែខ្ពស់។

រលាកភ្នែកដោយសារជំងឺទឹកនោមផ្អែម៖ ប្រសិនបើ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទី១ និងទី២ រយៈពេល ២ ទៅ ៣ ឆ្នាំ ហានិភ័យនៃបញ្ហារលាកភ្នែកកើនឡើងកាន់តែខ្ពស់ ។ លើសពីនេះ បើអ្នកមិនព្រម ព្យាបាលទេអ្នកជំងឺអាចនឹងបាត់បង់ការមើលឃើញ និងហានិភ័យខ្វាក់កាន់តែខ្ពស់ ។

ដក់ទឹកក្នុងភ្នែក៖ ជំងឺនេះជាធម្មតាបណ្តោលមកពីការកើនឡើងនៃសម្ពាធក្នុងភ្នែកដែលធ្វើឲ្យខូចសរសៃប្រសាទអុបទិច។ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត វាអាចនាំឲ្យមានភាពពិការភ្នែកជាអចិន្ត្រៃយ៍ ជាទូទៅ ជំងឺដក់ទឹកក្នុងភ្នែកកើតឡើងនៅលើមនុស្សដែលទម្លាប់សម្លឹងមើលអ្វីឆ្ងាយៗ ពេកការសម្លឹងនឹងថ្កល់មិនដាក់ភ្នែក និងការខូចសរសៃប្រសាទ ។ ក្រៅពីនេះ អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺដក់ទឹកក្នុង ភ្នែកក៏មានហានិភ័យខ្ពស់នៃការវិវត្តទៅរកជំងឺនេះដែរ៕