ការគេងគ្រប់គ្រាន់មានសារសំខាន់ណាស់សម្រាប់សុខភាពស្ត្រី ពោលវាប្រៀបដូចជា ការញាំ អាហារនិង ការហាត់ប្រាណអ៊ីចឹងដែរដែលយើងត្រូវការចាំបាច់ដើម្បីទទួលបានថាមពលគ្រប់គ្រាន់ក្នុងការបំពេញការងារប្រចាំថ្ងៃ។ សម្រាប់មនុស្សស្រីត្រូវបានគេកំណត់ម៉ោងគេងខុសៗគ្នាទៅតាមវ័យ។

នៅក្នុងនោះសម្រាប់ក្មេងស្រីជំទង់និងសិស្សសាលាវិទ្យាល័យត្រូវគេងឲ្យបានចន្លោះពី ៨ ទៅ ១០ ម៉ោង ឬយ៉ាងតិចបំផុតក៏៧ ម៉ោងដែរ។សម្រាប់បុគ្គលិកធ្វើការពេញម៉ោង ឬមនុស្សដែលកំពុងសិក្សានៅសាកលវិទ្យាល័យមាន អាយុចន្លោះ១៨ ទៅ ២៥ ឆ្នាំ គួរតែគេងឲ្យបាន៧ ទៅ ៩ ម៉ោងក្នុងមួយយប់។

ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្ត្រីមានកូនហើយមានអាយុចន្លោះពី ២៦ ទៅ ៦០ ឆ្នាំ គួរគេងឲ្យបានចន្លោះពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ ស្ថិតក្នុងវ័យនេះ ប្រសិនបើគេងមិនបានគ្រប់គ្រាន់ទេ នឹងធ្វើឲ្យសុខភាពចុះខ្សោយដែលអាចធ្វើឲ្យកើតមានបញ្ហាសុខភាពផ្សេង ដូចជាបញ្ហាសរសៃឈាម បេះដូង ជំងឺផ្តាសាយ រួមនឹងការឡើងទម្ងន់ផងដែរ ។សម្រាប់ស្ត្រីវ័យចំណាស់មានអាយុជាង ៦០ ឆ្នាំ គួរគេងឲ្យបានចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុងមួយ យប់ដើម្បីទទួលបានសុខភាពល្អ៕