រាជធានីភ្នំពេញ៖ យោងតាមរដ្ឋបាលខ័ណ្ឌដូនពេញ នៅថ្ងែទី១៩ ខែមករា ឆ្នាំ២០២១ បានអោយដឹងថា លោក សុខពេញវុធ ជាអភិបាលនៃគណៈអភិបាលខ័ណ្ឌដូនពេញ បានចាត់អោយកំម្លាំងប្រជាការពារចុះធ្វេីសណ្តាប់ធ្នាប់ក្នុងខ័ណ្ឌដូនពេញ ក៏បានជួបបងៗក្រុមម៉ូតូឌុប និងម៉ូតូកង់បីចំនួន ១៣ នាក់ បានឈប់យាន្តជំនិះ និងបានបន្ទោរបង់នៅទីសារធារណៈ ដែលធ្វេីអោយខូចសណ្តាប់ធ្នាប់ និងមានក្លិនឆ្អេះនៅតាមដងផ្លូវហេីយត្រូវបានកំម្លាំងឃាត់ខ្លួនមកធ្វេីការអប់រំណែនាំ និងបានអោយពួកគាត់បាញ់ទឹកលាងសំអាត កន្លែងបន្ទោរបង់រួចរាល់ ទេីបអនុញាតអោយត្រឡប់ទៅផ្ទះវិញ។

ក្នុងនោះរដ្ឋបាលខ័ណ្ឌដូនពេញក៏បានសណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សុំរកកន្លែងបន្ទោបង់អោយបានត្រឹមត្រូវដេីម្បីសេចក្តីថ្លែថ្នូរ និងអនាម័សារធារណៈទាំងអស់គ្នា។