ភ្នំពេញ ៖ កំពូលតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងស្រុកខ្មែរ កញ្ញា មាស សុខសោភា ដែលតែងតែបំពេរអារម្មណ៍បងប្អូនអ្នកគាំទ្ររបស់នាងជាមួយនឹងទឹកដមសំនៀងដ៏ក្រអួនក្រអៅ ខណៈពេលដែលអាចអាចច្រៀងបានទាំងចម្រៀងមនោសញ្ចេតនា និងបទញាក់ផងដែរ។


ជារឿយៗគេតែងតែសង្កេតឃើញ តារាចម្រៀងស្រីខាងលើចូលរួមកិច្ចការសង្គមជាច្រើនដូចជាកិច្ចការដាំដើមឈើ ឬក៏កិច្ចមនុស្សធម៌ជាដើម ដែលកាន់តែធ្វើឲ្យនាងតែងតែទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកដែលគាំទ្រនាងផងដែរ។


ជាក់ស្តែងនៅមុននេះបន្តិច កញ្ញា មាស សុខសោភា បានបង្ហោះរូបភាពមួយចំនួន ជាមួយនឹងការសម្តែងការគួរសមជាមួយនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខំមិនសរសើរថាស្រស់ស្អាតមិនដាច់ពីមាត់។


ជាមួយគ្នានោះដែរ មាស សុខសោភា ក៏បានសរសេររៀបរាប់នូវពាក្យពេចន៍មួយចំនួនថា “ពិតជាមហាកិត្តិតយសរបស់នាងខ្ញុំ🙏 ដែលបានជួបសម្តែងការគួរសមជាមួយម៉ែធំ និងបានថតរូបអនុស្សារីយ៍ជាមួយអ្នកម៉ែហើយក៏សូមអរគុណ🙏ដល់ម៉ែធំដែលយកចិត្តទុកដាក់ ស្រលាញ់ចំពោះកូនៗដែលជាសិល្បៈករ រៀបចំគ្រប់សព្វយ៉ាងរួមទាំងអាហារពេលល្ងាចនៅក្នុងកម្មវិធី 🙏❤️
🙏🙏សមគោរពជូនពរអ្នកម៉ែឱ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ពេលវេលា។ 🙏ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីកូន❤️”៕