តាមការសិក្សារបានបានអោយដឹងថាប្រហែលជា60% នៃមនុស្សលើសកលលោក តិចបំផុតក៏ធ្លាប់ធ្លាក់ឈាមម្តងដែរ។ ហើយមានលក្ខខណ្ឌខ្លះមកពី(គ្រោះថ្នាក់ចរាចរណ៌, គ្រោះថ្នាកផ្សេងទៀត) ហើយឈាមច្រមុះនេះនឹងអាចហូរមកជារាល់ខែ រហូតអាចបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ ទោះបីជាយ៉ាងណាក៏ដោយតែជំហានដំបូងគឺត្រូវធ្វើកាឃាត់ឈាមជាមុនសិន !

ការចេញឈាមតាមច្រមុះ ជាទូទៅច្រើនកើតមានឡើងទៅលើមនុស្សប្រុសច្រើនជាងមនុស្សស្រី ។ មនុស្សក្មេងកាឈាមច្រមុះច្រើនតែចាប់ផ្តើមមកពីផ្នែកខាងមុខនៃច្រមុះ, ដោយសារតែមានរបួសឬ មកពីរលាកផ្លូវដង្ហើមផ្នែកខាងលើ។មនុស្សដែលមានអាយុលើសពី40 ឆ្នាំឡើងទៅ កាឈាមច្រមុះច្រើនតែចាប់ផ្តើមពីផ្នែកខាងក្រោយនៃច្រមុះ, មកពីកាក្រិននៃសរសៃឈាម, សម្ពាធឈាមឡើងខ្ពស់។

មូលហេតុ៖

– របួសតូចតាច( កាយកដៃខ្វេះច្រមុះ) ឬ របួសធ្ងន់ អាចមកពីយកដៃទៅវៃដោយផ្ទាល់ទៅលើច្រមុះ ( គ្រោះថ្នាក់ចរាចរណ៌, ដួល)
– រលាកច្រមុះផ្នែកខាងលើ( ផ្តាសាយ, រលាកភ្នាសច្រមុះ, ឬមកពីបម្រែបម្រួលនៃអាកាសធាតុ រហូតបណ្តាលអោយរលាកច្រមុះ)
-កាខូចទំរង់នៃឆ្អឹងខ្ចីរបស់ច្រមុះ, សាច់ដុះ, ក្រិនភ្នាសច្រមុះ, ឬក៌មានមហារីកច្រមុះ បំពង់ក
-លើសឈាម ឬមានជម្ងឺដែលធ្វើអោយប៉ះពាល់សរសៃឈាម
– មានវត្ថុមុត, ពេលឃើញមានឈាមនិងខ្ទុះនៅក្នុងច្រមុះ ត្រូគិតទៅដល់មានវត្ថុមុតជាប់នៅក្នុងផ្លូវដង្ហើម
– ឧស្ម័អុកស៊ីសែនស្ងួតពេក
– ហើយក៏មានខ្លះទៀតដែលមិនដឹងពីមូលហេតុ។

វិធីទប់ស្កាត់ពេលមានឈាមហូរតាមច្រមុះ ៖

– មុនដំបូងត្រូវប្រើម្រាមដៃច្របាច់រន្ធច្រមុះទាំងសងខាងរយះពេល10នាទីហើយឱនក្បាលទៅមុខ។
– ដើម្បីអោយអ្នកជំងឺមានភាពងាយស្រួល ត្រូវអោយគាត់ដាក់កែងដៃលើតុ ឬ លើគ្រែ។
– ម៉្យាងទៀតយើងអាចប្រើដុំទឹកកកតូចដើម្បីស្អំ វាអាចជួយទប់ស្កាត់ឈាមកុំអោយហូរទៀត។
– ហើយយើងក៏អាចប្រើសំឡីស្អាតញុកចូលរន្ធច្រមុះដើម្បីឃាត់ឈាម រហូតទាលតែឈាមកកចាំយកចេញវិញ។
– ប្រសិនបើធ្វើកាសង្រ្គោះខាងលើហើយ តែឈាមនៅតែបន្តកាហូរ សូមប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីពេទ្យ។

+ ចំណាំ៖ មិនត្រូវអោយអ្នកជំងឺដេកផ្ងារ ឬដាក់ក្បាលទៅក្រោយ ក្នុងលក្ខណ្ឌនេះ ឈាមនឹងហូរបញ្រ្ចាសចូលទៅក្នុងបំពង់ក អាចបណ្តាលអោយអ្នកជំងឺក្អួត, ស្ទះផ្លូវដង្ហើម និង ឈាមមិនងាយកក។ បើសិនជាឈាមហូរបណ្តាលមកពី ឧស្ម័នអុកស៊ីសែនស្ងួតពេកយើងអាចប្រើ ឧបករណ៌ស្ពុងច្រមុះនៅក្នុងបន្ទប់ស្អាត ដើម្បីធ្វើអោយច្រមុះមានសំណើម៕