ច្រៀងលេងកម្សាន្ត គឺជាទីពេញនិយមសម្រាប់មនុស្សទូទាំងសកលលោក មិនថាក្នុងពិធីជប់លៀង ឬក្នុងដំណើរកម្សាន្តនោះទេ។ ការច្រៀង មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពទៀតផង។ សារប្រយោជន៍ទាំងនោះរួមមាន៖

១. កាត់បន្ថយស្ត្រេស៖ ការច្រៀងបានជួយកាត់បន្ថយអរម៉ូន ករទីសូល (cortisol) ដែលជាអរម៉ូនស្ត្រេស នៅក្នុងរាងកាយ។

២. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ ការច្រៀងអាចជួយឲ្យរាងកាយរឹងមាំ និងអាចការពារពីជំងឺផ្សេងៗបាន ដោយសារនៅពេលច្រៀង កម្រិតនៃសារធាតុ អ៊ីមម្ញូនណូក្លូប៊ីន អេ ( immunoglobulin A) ដែលជាអង្គ បដិប្រាណប្រឆាំងនឹងជំងឺផ្សេងៗ បានកើនឡើង។

៣. ជំនួយដល់សុខភាពសួត៖ ដោយសារតែ ការច្រៀងត្រូវការការប្រើប្រាស់ដង្ហើម និងការគ្រប់គ្រងសាច់ដុំនៅត្រង់បំពង់សម្លេង ដូច្នេះវាអាចជួយដល់ការដកដង្ហើម និងសុខភាពសួតបាន។

៤. ជួយដល់ការនិយាយសម្រាប់អ្នកដែលមានបញ្ហា៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការច្រៀងអាច ជួយដល់អ្នកដែលមានបញ្ហាពិបាក ក្នុងការនិយាយស្តី ដូចជា អ្នកជំងឺអូទីស៊ឹម ជាដើមឲ្យមានភាពប្រសើរជាងមុន។

៥. ជំនួយដល់សុខភាពផ្លូវចិត្ត៖ អ្នកដែលមានបញ្ហាទាក់ទងនឹងផ្លូវចិត្ត នឹងមានអាការៈធូរស្រាលជាងមុន ដោយសារការច្រៀង៕