ក្លឹបមេឃខៀវ Manchester City ត្រូវការខ្សែប្រយុទ្ធថ្មីជាចាប់បាច់មិននឹងបញ្ចាប់រដូវកាល ឆ្នាំ២០២០នេះ ដោយខ្សែប្រយុទ្ធដែលរកគ្រាប់បានច្រើនជាងគេប្រចាំប្រវត្តិក្លឹប កីឡាករ Sergio Aguero អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅពេលបញ្ចប់រដូវកាលនេះ៕ យោងទៅតាមសារព័ត៌មាន The Telegraph បានអោយដឹងថាក្រុមលោក Pep គ្រោងចំណាយ ២០០លានផោន​ ក្នុងខែមករានេះ ដើម្បីពង្រឹងសមត្ថភាពក្រុមអោយកាន់តែខ្លាំង៕

កីឡាករ Lukaku អាចជាអ្នកមកជំនួសតំណែង Aguero ដោយ Lukaku រកបាន ៤២គ្រាប់ ក្នងការបង្ហាញខ្លួន ៩៦ប្រកួតអោយក្រុម Manchester United មុននឹងផ្លាស់ទៅក្រុម​ Inter Milan៕ កីឡាករសញ្ជាតិបែលហ្សិករូបនេះ ទាត់បញ្ចូលទី ៥១គ្រាប់ អោយក្រុម Inter ដោយបង្ហាញខ្លួនបាន ៧៣ប្រកួត៕

ក្រុម Manchester City ទំនងមិនបន្តកុងត្រាអោយកីឡាករសញ្ជាតិអាហ្សង់ទីននេះទេ ព្រោះថាកីឡាកររូបនេះមានវ័យកាន់តែចាស់ ជាពិសេសរូបគេកំពុងតែមានរបួស ត្រូវការពេលព្យាបាលយូរ៕

ប្រភព: Sportsmole