តាមការស្រាវជ្រាវបានឱ្យដឹងថា សម្រាប់អ្នកដែលបរិភោគមីកញ្ចប់ ឬមីកំប៉ុងច្រើនពេកនឹងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ និងធ្វើឱ្យស្លាប់មុនអាយុផងដែរ។ ផលប៉ះពាល់ដែលបណ្ដាលមកពីការបរិភោគមីច្រើនមានដូចជា៖

•សម្ពាធឈាមឡើងខ្ពស់
•ជាតិស្ករក្នុងឈាមឡើងខ្ពស់
•លើសជាតិខ្លាញ់ត្រង់ចង្កេះ
•កម្រិតកូឡេស្គេរ៉ុលខុសធម្មតាដែលអាចបង្កទៅជាជំងឺទឹកនោមផ្អែម គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលជាដើម។

ចំពោះផលប៉ះពាល់ដល់សុខភាពខាងលើ បុរសនិងស្រ្ដីគឺទទួលរងដូចគ្នា ក៏ប៉ុន្ដែបុរសមិនធ្ងន់ធ្ងរដូចស្រ្ដីនោះទេ ព្រោះតែមូលហេតុភាពខុសគ្នានៃជីវសាស្រ្ដរវាងបុរស និងស្រ្ដី។ ដូច្នេះ អ្នកគួរបរិភោគមីក្នុងបរិមាណសមលម្មបានហើយ ដើម្បីបង្ការការប្រឈមបញ្ហាសុខភាព៕