កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានផ្លាស់មកពីក្រុម Sporting នៃលីគប្រទេសព័រទុយហ្គាល់កាលពីរដូវកាលមុន ក្នុងតម្លៃខ្លួនប្រមាណ ៤៧ លានផោន៕ ដោយក្នុងរដូវកាលនេះគេបង្ហាញខ្លួនបាន ១៨ប្រកួត ដោយរកបាន ១១គ្រាប់ អោយក្រុមបិសាចក្រហម Manchester United៕ ប៉ុន្តែពេលប៉ះក្រុមខ្លាំងទាំង ៦នៅលីគអង់គ្លេស Premier League កីឡាករវ័ ២៦ឆ្នាំនេះ ធ្វើមិនបានល្អនោះទេ ដោយ ៦ប្រកួត រូបគេរកបានត្រឹមតែ ១ គ្រាប់( ជាបាល់ប៉េណាល់ទី)៕
មួយគ្រាប់នោះកើតឡើងនៅពេលដែលចាញ់ ៦-១ ពេលប៉ះក្រុម Tottenham Hotspur៕

ប្រភព: Goal