ភ្នំពេញ ៖ តារាសម្តែង និងពិធីការនី អ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាជួរមុខក្នុងស្រុកខ្មែរ គួបផ្សំជាមួយនឹងទេពកោសល្យ និងសម្រស់ដ៏ត្រកាលរបស់នាងផងនោះ ជាហេតុធ្វើឲ្យជីវិតក្នុងវិស័យសិល្បៈរបស់នាងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តជាច្រើនទាំងនៅក្នុង និងក្រៅស្រុក។


ដោយឡែកក្នុងពេលបច្ចុប្បន្ននេះដែរ បើទោះបីជាអ្នកនាង សុខសោម៉ាវត្តី មានឈ្មោះថាជាស្រ្តីមេម៉ាយកូន១ក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់នាងហាក់នៅរក្សាបានលំនឹងដដែល ខណៈពេលដែលមានព័ត៌មានមួយចំនួននៅក្នុងស្រុកលេចឮដំណឹងថានាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងកីឡាករបាល់ទាត់ លោក លី វ៉ាហេទ យ៉ាងណាក្ដី។


ងាកមកមើលពីសម្រស់របស់អ្នកមេម៉ាយរូបស្រស់ឯណេះវិញ ត្រូវបានគេសង្កេតឃើញថានាងកាន់តែស្រស់ស្អាតច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយឥតមានថមថយសម្រស់សោះឡើយ។ ជាក់ស្តែងជាញឹកញាប់ នាងក៏តែងតែបង្ហោះរូបភាពស្អាតៗជាច្រើនដើម្បីជូនដល់អ្នកគាំទ្ររបស់នាងផងដែរ ដោយនាងតែងតែស្លៀកសំលៀកបំពាក់ស្អាតៗស៊ិចស៊ី រួមផ្សំជាមួយនឹងការតុបតែងមុខបន្ថែមផងនោះ ធ្វើឲ្យសម្រស់របស់ សុខ សោម៉ាវត្តី កាន់តែស្រស់ស្អាតទ្វេដង៕