កុងត្រារបស់កីឡាករសញ្ជាតិហូឡង់រូបនេះ នៅសល់ត្រឹមតែ ៦ខែទៀតប៉ុណ្ណោះជាមួយក្រុម Liverpool៕ យោងទៅតាមសារព័ត៌មាន The Mirror បានចុះផ្សាយថាកីឡាករ Wijnaldum និងបដិសេធរាល់លក្ខខណ្ឌទាំងអស់ដែលក្រុមលោក Klopp ដាក់អោយក្នុងកុងត្រាថ្មី ដោយរូបគេនឹងចាកចេញទៅក្រុមអ្នកមានបុណ្យ Barcelona នៅពេលបញ្ចប់រដូវកាល ដោយគ្មានតម្លៃខ្លួន៕ កីឡាករវ័យ ៣០ឆ្នាំដើរតួរយ៉ាងសំខាន់ សម្រាប់ហង្សក្រហមនៅរដូវកាលនេះដោយបង្ហាញខ្លួនបាន ២៥ប្រកួតគ្រប់កម្មវិធីទាំងអស់អោយក្រុម Liverpool ជាពិសេសរូបគេមិនអវត្តមានមួយប្រកួតសោះឡើយ ក្នុងគ្រាប់ខណ្ឌលីគគំពូលអង់គ្លេស(Premier League) ក្នុងរដូវកាលនេះ៕ប្រភប: Sportsmole