ភ្នំពេញ ៖ កាលពីពេលថ្មីនេះ មហាជនផ្ទុះការចាប់អារម្មណ៍ទៅលើរឿងមួយដែលទាក់ទងទៅនឹងកញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia 2020 ជាប់ចំណាត់ថ្នាក់លេខ១ ខណៈពេលដែលលេចឮពត៌មានថានាងនឹងត្រូវដកដំណែងចេញមិនឲ្យទៅប្រកួតនៅលើឆាកអន្តរជាតិ។


រឿងរ៉ាវនៃការដកដំណែង Miss Grand Cambodia 2020 នេះដែរត្រូវបានមហាជននាំគ្នាអន់ចិត្តយ៉ាងខ្លាំងទៅលើថ្នាក់លើដែលជាអ្នករៀបចំកម្មវិធីនេះឡើងនៅកម្ពុជា ជាពិសេសនោះគឺលោក អ៊ិន សុភិន តែម្តង។


កាលពីប៉ុន្មានថ្ងៃមុននេះ មានគណនីហ្វេសប៊ុកផេកឈ្មោះ Miss Cambiodia បានបង្ហោះពីសារមួយដែលបានសរសររៀបរាប់ថា “បវរកញ្ញារើសត្រូវហើយ តែសកម្មភាពអីក៏គ្មាន តាំង photo shoot, ការរៀបចំខ្លួន ( evening gown, cocktail dress, women suit, clothes activities) អីអស់និងដឹងត្រៀមឲ្យគ្នាអត់បើត្រៀមនិងដឹងកាលហើយបានប៉ុណ្ណា ជាអ្នករើសគួរបង្វឹកគ្នាទាំងការ ដេកដើរឈរអង្គុយ និយាយស្តី ឆ្លើយសំណួរ ភាពជឿជាក់ ទំនុកចិត្ត និងក្រសែភ្នែក ស្នាមសើចបវរកញ្ញា ស្តាយ catwalks ប្រចាំខ្លួន swimsuit តែតាមមើលគ្នាជាប់ហើយដេកអោបម្កុដក្នុងស្រុក ឡើងឆាកអន្តរជាតិដឹងយ៉ាងមុិច ហេតុអីមានពេជ្រហើយមិនចេះច្នៃអ្នកទិញសិទ្ធបវរកញ្ញាដេកលក់ហើយដឹង 👤 [ ស្ថាបនា Meaning ]”។ ខណៈពេលដែលកញ្ញា សេង រដ្ឋា បានធ្វើការចែករំលែកពីសារខាងលើនេះដោយបន្ថែមពាក្យថា “ទូទៅមិនចំពោះ but make me upset  ហេតុតែស្រលាញ់” ស្រាប់តែមានអ្នកគាំទ្រភាគច្រើនបានចូលទៅសួរថា តាំងតែពីកញ្ញាជាប់ជាបវរកញ្ញារួចមក តើខាងក្រុមហ៊ុនមានការរៀបចំអ្វីខ្លះឲ្យហើយឬនៅ? ស្រាប់តែ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បានឆ្លើយថា នាងនៅមិនទាន់ទទួលបានការៀបចំ ការហ្វឹកហាត់ ពីក្រុមហ៊ុននៅឡើយទេចាប់ពីប្រឡងហើយមក ហើយនាងក៏កំពុងតែរង់ចាំដំណឹងនោះដែរ។


រឿងរ៉ាវទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រទាំងឡាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់ធ្វើឲ្យលោក អ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធីនេះបានចេញមកបង្ហោះសារមួយថា “អរគុណគ្រប់យ៉ាងសំរាប់ Fan ៗ Miss Grand Cambodia 2020 សំណួរច្រើនណាស់សម្រាប់ថ្ងៃនេះ ហេតុអីស្ងាត់ម៉េស Miss Grand Cambodia 2020? ខ្ញុំមិនចង់បកស្រាយខ្លាចអ្នកគាំទ្រគាត់មិនសប្បាយចិត្តពេលដឹងការពិតត្រូវបានលាតត្រដាងជាសារធារណៈ តែបេីមិនបកស្រាយទេគេ Comment ជេរយេីងសឹងផ្ទុះទូរស័ព្ទចុះពេលដឹងការពិតវិញតេីគាត់ Comment យ៉ាងម៉េច វិញ ? ខ្ញុំមិនចង់ល្បីទេរាល់ថ្ងៃហត់នឿយនឹងរឿងសេដ្ឋកិច្ច យ៉ាប់យ៉ឺនផង សន្និសីទកាសែតនឹងកេីតមានឡេីងឆាប់ៗនេះ រង់ចាំតាមដានការពិតទាំងអស់គ្នា។” ដែលសារនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលទៅខំមិនខឹងនឹងលោក និងសួររកហេតុផលអ្វីបានជាលោកធ្វើបែបនេះដាក់ Miss Grand Cambodia 2020? ស្រាប់តែលោកឆ្លើយមកវិញយ៉ាងខ្លីថា បវរកញ្ញា សេង រដ្ឋា មានចរិតមិនល្អទេ! ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែហួសចិត្តនឹងលោក អ៊ិន សុភិន ហើយមហាជនគ្រប់គ្នាក៏រង់ចាំដំណឹងពីសន្និសីទកាសែតក្នងពេលឆាប់ៗនេះដែរថា តើមានរឿងអ្វីដែលនៅពីក្រោយបញ្ហាដ៏ក្តៅគគុកមួយនេះ៕