រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១,  ក្រុមហ៊ុនMobile World Group (MWG) ដែលជាអាជីវកម្មលក់រាយ ដ៏ធំជាងគេក្នុង​​ ចំណោមក្រុមហ៊ុនទាំង ១០០ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក បានរៀបចំកម្មវិធី ប្រកាសអំពីការទទួលបាននូវការបើក សាខា នៃហាង Bluetonicsចំនួន ៥០សាខា នៅសណ្ឋាគារផ្កាយប្រាំ សូហ្វីតែលភ្នំពេញភូគីត្រា ក្នុងយុទ្ធសាស្រ្តពង្រីកអាជីវកម្មទូទាំងប្រទេស។

នៅក្នុងការជំនះនូវឧបសគ្គ Bluetronics បានបង្ហាញការរីកចំរើន នៃអាជីកម្មលក់រាយនៃវិស័យ គ្រឿងអេឡិចត្រូនិកយ៉ាង ឆាប់រហ័ស និងគួរអោយភ្ញាក់ផ្អើល ទោះបីជាមានការផ្ទុះឡើង នៃការរាតត្បាតនៃវីរុស Covid 19 ក៏ដោយ។ ក្នុងចំនួន៥០សាខា របស់Bluetronics បច្ចុប្បន្ន កំពុងគ្របដណ្តប់ចំនួន១៥ខេត្តក្នុងចំណោម ២៥ខេត្តរាជធានី នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដើរតាមគន្លងនៃការកំណត់អោយបាន ទូទាំងប្រទេសរបស់ MWG។

គំរូនៃភាពជោគជ័យរបស់ហាង Bluetronics បានកំពុងពង្រីកយ៉ាងឆាប់រហ័សទៅតាម តំបន់ដែលមានសក្ដានុពល ផ្សារភ្ជាប់ជាមួយនឹងសេវាកម្មបម្រើរអតិថិជនយ៉ាងល្អឥតខ្ចោះ ផលិត ផលសុទ្ធនិងស្របច្បាប់ តាំងពីប្រភេទទូរស័ព្ទដៃទំនើបៗ ទូរទឹកកក ទូរទស្សន៍ និង គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗ។ ហាងធំទូលាយរួមជាមួយផលិតផល         អេឡិចត្រូនិចជាច្រើនមុខ ជាច្រើនម៉ាកបានបានធ្វើ ធ្វើអោយ Bluetronics ក្លាយជាហាងដំបូង ដែលអតិថិជនគិតដល់តម្រូវការគ្រឿងអេឡិចត្រូនិក។ ក្នុងពេលបច្ចុប្បន្ននេះ បុគ្គលិកបាន ឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញក្នុងការផ្តល់សេវាកម្មជូនអតិថិជន ដើម្បីសម្រួល ក្នុងការសម្រេចចិត្តទិញផលិតផល ដែលធ្វើអោយពួកគាត់មាន អារម្មណ៍ថាកំពុងតែជជែក ជាមួយនឹងមិត្តភក្តិ រឺសាច់ញ្ញាតិរបស់ពួកគាត់ដែលជួយសម្រួលដល់អតិថិជនក្នុងការសម្រេចចិត្តជ្រើសរើសផលិតផលយកទៅប្រើប្រាស់ ហើយចំណាយពេលវេលាតិចក្នុងការដើរមើល   ផលិតផល។ មិនតែប៉ុណ្ណោះរាល់ការជាវផលិតផលពីហាង Bluetronics ក្រុមហ៊ុនក៏មានផ្តល់ ជូននូវសេវាកម្ម ដឹកនិងតម្តើងដោយឥតគិតថ្លៃ ផងដែរ។

គម្រោងអាជីវកម្មរបស់Bluetronics គឺជាគំរូអាជីវកម្មមួយដែលស្រដៀងទៅហ្នឹងខ្សែសង្វាក់          លក់រាយដ៏ជោគជ័យរបស់ប្រទេសវៀតណាមដែលគ្រប់គ្រងដោយ MWG។

នាពេលអនាគតនេះ MWG មានភាពជឿជាក់ថា យើងនៅតែអាចបន្ត ពង្រីកអាជីវកម្ម នៅបណ្តាប្រទេសជាច្រើនទៀតដោយក្រុមហ៊ុន មានគម្រោង អនុវត្តន៍គំរូអាជីវកម្ម ដែល ជោគជ័យមួយនេះទៅក្នុងទីផ្សារថ្មី នៅក្នុងប្រទេសដែលមានសក្តានុពលនៃតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសហ្វីលីពីន។

លោក Doan Van Hieu Em អគ្គនាយកនៃសហព័ន្ធ Mobile World បានមានប្រសាសន៍ថា

“ការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់ Bluetronics បានបង្ហាញថា ការខិតខំប្រឹងប្រែង របស់យើងត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារ។ យើងទាំងអស់គ្នាកំពុង ដើរលើគន្លងជាមួយ នឹងផលិតផល និងសេវាកម្មយ៉ាងប្រពៃ និងការធ្វើបដិវត្តន៍អាជីរកម្ម លក់រាយនៅទីនេះ។ ដៃគូរអាជីវកម្មរបស់ពួកយើងតែងតែគាំទ្រពួកយើងគ្រប់ពេលវា ដូច្នេះហើយយើងអាចធ្វើ ការពង្រីកអាជីវកម្មនៅលើទីផ្សារអន្តរជាតិបាន មិនតែប៉ុណ្ណោះយើងក៏ទទួលបាន លទ្ធផល យ៉ាងពេញចិត្តនៅលើទីផ្សារភាគហ៊ុន” ។

ឥឡូវនេះ ហាងBluetronicsបានក្លាយទៅជាប្រព័ន្ធអាជីវកម្ម លក់រាយដ៏ធំជាងគេក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹង ទទួលបានអតិថិជនពាក់កណ្តាលនៅក្នុង ឆ្នាំនេះ។ ទោះបីជាក្នុងឆ្នាំ២០២០ ក្រុមហ៊ុនជាច្រើនជួបប្រទះផលវិបាកជាមួយជំងឺរាតត្បាតនៃវីរុសកូវីត១៩យ៉ាងណាក៏ដោយ តែហាង Bluetronics នៅតែទទួលបានភាពជោគជ័យ ដោយទទួល បានចំណូលចំនួន ៨លានដុល្លាអាមេរិចដែល ៦លានដុល្លា ទទួលបាននៅចុងពាក់ កណ្តាលឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុនបានពន្លឿន ការពង្រីកសាខា អាជីវកម្ម។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនគ្រោងនឹងទទួលបាន ៥៥ លានដុល្លាអាមេរិច នៅក្នុងឆ្នាំ២០២១ ជាមួយនឹង ៧ដងនៃឆ្នាំចាស់។

ក្នុងឆ្នាំ២០២១នេះផងដែរ Bluetronics មានគម្រោងពង្រីកទៅដល់ ៨០សាខា ក្នុងការបន្ត ការខិតខំប្រឹងប្រែងផ្តល់សេវាកម្មជូនទៅប្រជាជន នៅតាមតំបន់ឆ្ងាយៗ ដើម្បីគ្រប ដណ្តប់ពេញផ្ទៃប្រទេស ២៥/២៥រាជធានី ខេត្តក្រុង។ វត្តមានរបស់Bluetronics នឹងជួយអតិថិជនកម្ពុជាអោយមាននូវហាងដែលមានកេរ្តិ៍ឈ្មោះ និងជឿជាក់ទៅលើទាំងផលិតផល ទាំងសេវាកម្ម។ ការគ្របដណ្តាប់នេះ Bluetronics អាចផ្តល់សេវាកម្មបន្ថែមដូចជា ការដឹងជញ្ជូន និងសេវាកម្មក្រោយការលក់ ជូនទៅដល់ អតិថិជនដែលជាវផលិតផលពីBluetronícs នៅស្ទើរគ្រប់ទីកន្លែងនៃ​​ប្រទេស​កម្ពុជា ៕