ទី១ ត្រីឆ្លាម៖ ត្រីឆ្លាមនេះមានអាយុកាលចាប់ពី៣០០-៥០០ឆ្នាំ ដែលមានប្រវែង៦៤-៧៣ ម៉ែត្រ នឹងមានទម្ងន់ចាប់ពី១០០០ទៅដល់១៤០០kg។

ទី២ លៀសប្រមោយដំរី៖ ដែលមានអាយុកាលប្រហែល១៦៥ឆ្នាំ ដែលមានប្រវែង១៥cm-៧អ៊ីង មានដើមកំណើតនៅឆ្នេរសមុទ្រកាណាដា និងភាគពាយ័ព្យនៃសហរដ្ឋអាមេរិក ។

ទី៣ បង្គួយ Tuatara៖ ដែលមានអាយុលើសពី១០០ឆ្នាំ ដែលមានប្រវែង៨០cm មានទម្ងន់១.៣kg នឹងមានដើមកំណើតនៅប្រទេសណូវែលហ្សេឡង់ ។

ទី៤ ជន្លេនបំពង់៖ ដែលមានអាយុពី១៧០- ២៥០ឆ្នាំ មានប្រវែងវែងជាង៣ម៉ែត្រហើយរស់នៅក្នុងបាតសមុទ្រជ្រៅ ។

ទី៥ កាំប្រម៉ាសមុទ្រក្រហម៖ សត្វនេះមានអាយុកាលពី១០០-២០០ឆ្នាំ រស់នៅក្នុងបាតមហាសមុទ្រប៉ាស៊ីហ្រ្វិក និងតាមច្រាំងថ្មសមុទ្រភាគខាងជើងសហរដ្ឋអាមេរិក និង ជប៉ុន ។

ទី៦ ត្រីបាឡែនក្បាលធ្នូ៖ ត្រីនេះមានអាយុកាលពី៦០-៧០ឆ្នាំ រស់នៅក្នុងបាតដ៏ជ្រៅនៃមហាសមុទ្រអាត្លង់ទិច និងប៉ាស៊ីហ្វិកភាគខាងជើង ។

ទី៧ ត្រីKoi៖ មានអាយុ៤០ឆ្នាំ ហើយតាមដំណាលពីចាស់បុរាណថា ត្រីនេះអាចមានអាយុដល់២០០ឆ្នាំ ។

ទី៨ អណ្ដើកពូជ Testudinidae៖ មានអាយុ១៧៧ឆ្នាំ ជាសត្វដែលមានអាយុវែងជាងគេបំផុតនៅក្នងចំណោមសត្វឆ្អឹងកង និងជាសត្វដែលរស់នៅលើដី ខុសពីសត្វអណ្ដើកដទៃ ។

ទី៩ លៀសសមុទ្រ (Quahog សមុទ្រ)៖ មានអាយុ២០០ឆ្នាំ គេអាចយកវាទៅធ្វើអាហារបានថែមទៀតផង ។

ទី១០ អេប៉ុងអង់តាកទិច៖ មានអាយុលើសពី៣០០ឆ្នាំ រស់នៅក្រោមបាតសមុទ្រជម្រៅ២២៥-៦៥០០ហ្វីត និងរស់នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង .

ទី១១ JellyFish៖ ដែលមានអាយុកាលអមតៈ ព្រោះវាមានលក្ខណះពិសេសដែលអាចផ្លាស់រាងកាយដ៏ចាស់ជរារបស់វា មកក្មេងពេញវ័យបាន វិលចុះវិលវិញ ហើយអ្នកវិទ្យាសាស្រ្តក៏មិនអាចកំណត់ពីអាយុកាលរបស់វាបាននោះទេ ។