រាជធានីភ្នំពេញ៖ អាថ៌កំបាំងនៅពីក្រោយការប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងរបស់កំពូលកីឡាករប្រដាល់កម្ពុជា កែវ រំចង។

កាយវិការក្នុងវីដេឃ្លីបខ្លីដែលត្រូវលេចធ្លាយលើបណ្តាញសង្គមកាលពីសប្តាហ៍មុន ដែលកីឡាករ កែវ រំចង់ បានវាយដំច្រំធាក់ប្រពន្ធកូនយ៉ាងឃោរឃៅ ត្រូវទស្សនិកជន និងអ្នកគាំទ្រកីឡាកររូបនេះមិនតិចទេបានរិះគន់ និងខកចិត្តយ៉ាងខ្លាំងទៅលើកីឡាករកែវ រំចង់។

តែទោះជាយ៉ាងណា បន្ទាប់ពី MV ផ្លូវការបានចេញជាផ្លូវការក្នុងថ្ងៃនេះ បង្ហាញឲ្យឃើញជាក់ច្បាស់ថា វាគ្រាន់តែជាការសម្តែងរបស់កីឡាករ កែវ រំចង់ក្នុងបទ «ស្រណោះប្រពន្ធដើម» ដែលដឹកនាំសម្តែងដោយលោក គិន កក្កដា និងបកស្រាយដោយតារាចម្រៀងសំនៀងស្រទន់ រាជ ប្រាថ្នា ។

កីឡាករ កែវ រំចង់បានបកស្រាយយ៉ាងដូច្នេះថា៖«ជាបឋមខ្ញុំ កែវ រំចង់ សូមលើកដៃខក្តីអភ័យទោសពីសំណាកពុកម៉ែបងប្អូន និងជាពិសេសទស្សនិកជន និងអ្នកគាំទ្ររូបខ្ញុំទាំងអស់ ដែលថ្មីៗនេះមានវីដេអូឃ្លីបថ្មីត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គមអំពីការប្រើអំពើហិង្សារបស់ខ្ញុំបាទទៅលើប្រពន្ធកូន ដែលព្រឹត្តិការណ៍នេះគ្រាន់តែជាការសម្តែងរបស់ខ្ញុំបាទនៅក្នុង MV របស់ផលិតកម្ម Davitra Media តែប៉ុណ្ណោះ»។

សូមបញ្ជាក់ថា ផលិតកម្ម Davitra Media គឺជាផលិតកម្មថ្មីមួយដែលមានទស្សន:វិស័យវែងឆ្ងាយក្នុងការចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនិងដូរដន្ត្រីរបស់កម្ពុជាឲ្យស្មើរមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសគឺផលិតកម្មខិតខំសម្រឹតសម្រាំងផលិតបទ Original មិនលួចចម្លងគេឡើយ៕

ប្រសិនបើបងប្អូនចង់ដឹងនូវអត្ថន័យទាំងស្រុងនៃបទ «ស្រណោះប្រពន្ឋដើម» របស់ផលិតកម្ម Davitra Media សូមចូលទៅ Links ដូចខាងក្រោម៖

• YouTube : https://youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
• Facebook :
https://www.facebook.com/DVMCambodia

• Instagram : www.instagram.com/davitra_media/
• Tik Tok : https://vt.tiktok.com/ZS51Sv3r/