ខ្សែ​ការពារ Kim Min-Jae ​របស់​ក្រុម ​Beijing Guoan ​ ក្នុងរដូវកាលនេះបានបង្ហាញសមត្ថភាព​គួរអោយកត់សម្គាល់៕​ ការចាកចេញរបស់កីឡាករ​ Vertonghen ធ្វើអោយ Eric Dier ធ្លាក់ទៅលេងខ្សែការពារជំនួសវិញ៕កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ក៏ត្រូវបានក្រុមតោខៀវ Chelsea ចាប់អារម្មណ៍ផងដែរ៕ខ្សែការពារកម្ពស់ខ្ពស់រូបនេះ ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម ​Beijing Guoan ​ត្រឹមបញ្ចប់​រដូវ​កាល​២០២១​នេះ​ ហេតុនេះទើបធ្វើអោយរូបគេអាចនឹងផ្លាស់ទៅលីគអឺរ៉ុប នៅរដូវកាលក្រោយ៕ Kim Min-Jae ដែលធ្លាប់លេងជាមួយ Son Heung-min អោយក្រុមជម្រើសជាតិកូរ៉េនោះ បានបង្ហាញខ្លួន ៥៧ប្រកួត អោយក្រុម Guoan ចាប់តាំងពីមកដល់ក្នុងឆ្នាំ ២០១៩៕

ប្រភព: Sportsmole