ក្រុមហង្សក្រហមក្នុងរដូវកាលនេះបានជួបប្រទះវិបត្តិខ្សែការពារជាខ្លាំង ដោយខ្សែការពារកណ្តាលសំខាន់ ៣នាក់បានទទួលរងរបួស គឺកីឡាករ Joal Matip, Virgil van Dijk និង Joe Gomez៕ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស (Premier Leauge) កាលពីរដូវកាលមុន ត្រូវខ្សែការពារជាចាប់បាច់ ដោយក្លឹបមានវិបត្តិហិរញ្ញវត្ថុ លោក​klopp មិនអាចចំណាយលុយបានច្រើននោះទេក្នុងការទិញខ្សែការពារល្អៗ៕

កីឡាករ Sokratis Papastathopoulos ត្រូវបានអតីតគ្រូបង្វឹករបស់ខ្លួនដែលធ្លាប់ដឹកនាំរូបគេកាលពីនៅក្លឹប Borussia​ Dortmund ចង់់នាំមករួមរស់ម្តងទៀតក្នុងទឹកដី Anfield វិញម្តង៕

កីឡាករវ័យ ៣២ឆ្នាំរូបនេះមិនទាន់បានបង្ហាញខ្លួនមួយប្រកួតឡើយក្នុងរដូវកាលនេះអោយក្រុមកាំភ្លើងធំ Arsenal៕ កីឡាករសញ្ជាតិក្រិកក៏ត្រូវបានក្លឹប Genoa និង Real Betis ចាប់អារម្មណ៍ផងដែរ៕

ប្រភព: Sportsmole