អតីតកីឡាកររបស់ក្លឹប Porto បានផ្លាស់មកក្រុមយក្ស Real Madrid កាលពីរដូវក្តៅឆ្នាំ ២០១៩ រូបគេហាក់បីដូចជាមិនសូវបានបង្ហាញខ្លួនញឹកញាប់នោះទេ ដោយគ្រូបង្វឹកលោក Zinedine Zidane នៅតែពេញចិត្តទម្រង់លេងរបស់កីឡាករ Raphael Varane និង Sergio Ramos ដោយតែងតែដាក់អ្នកទាំងពីរចាប់ដៃគ្នាក្នុងតំបន់ការពារកណ្តាល៕

Eder Militao បង្ហាញខ្លួនបានត្រឹមតែ ៣ប្រកួតតែប៉ុណ្ណោះក្នុងរដូវកាលនេះ ថ្នាក់ដឹកនាំ Real Madrid ប្រហែលដាក់កីឡាករខ្សែកាពារសញ្ជាតិប្រេសុីលអោយក្លឹបដ៏ទៃខ្ចីជើង ដើម្បីអោយរូបគេមានឱកាសបង្ហាញខ្លួនបានច្រើន៕ ក្លឹប Liverpool បានដាក់សំណើទៅកាន់ក្លឹបយក្សអេស៉្បាញមួយនេះ ក្នុងលក្ខខណ្ឌខ្ចីជើង ក៏ប៉ុន្តែអាចទិញផ្តាច់បាន៕

កាលពីឆ្នាំមុន កីឡាកររូបនេះបានចុះកុងត្រារយៈពេល ៦ឆ្នាំ ដូច្នេះរូបគេនៅតែជាកីឡាកររបស់ Real Madrid រហូតដល់ឆ្នាំ ២០២៥៕

ប្រភព: Sportsmole