ភ្នំពេញ ៖ បទចម្រៀងមួយបទដែលមានចំណងជើងថា “មុនអូនមានប្ដី បងនៅឯណា” ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រិយមិត្តអ្នកគាំទ្របទចម្រៀងខ្មែរជាច្រើន ដែលមានអ្នកខ្លះលើកឡើងថាការដែលអ្នកនិពន្ធសរសេរបទនេះឡើងគឺហាក់ដូចជាបន្ទាបបន្ថោកតម្លៃរបស់ស្រ្តីខ្មែរពេកហើយ ព្រោះថាស្រ្តីខ្មែរតែងតែមានតម្លៃខ្ពស់បំផុត។


ខណៈពេលដែលមានការរិះគន់បែបនេះ ក៏មានប្រិយមិត្តមួយចំនួនបញ្ចេញកំហឹងថា មិនគួរណាអ្នកនិពន្ធបទចម្រៀងរកនឹកសរសេរចម្រៀងដែលម៉ាក់ងាយស្រ្តីខ្មែរដល់ម្លឹងសោះ ព្រោះថាស្រ្តីខ្មែរបើកាលណារៀបការមានគ្រួសារហើយមិនដែលនឹងទៅរវីរវល់ជាមួយបុរសដទៃណាមួយឡើយ។


គួរបញ្ជាកផងដែរថា បទចម្រៀងខាងលើនេះច្រៀងដោយតារាចម្រៀងខ្មែរម្នាក់ឈ្មោះថា Vita ដែលជាបទ Cover ពីនាយចឺម “មុនបងមានប្រពន្ធ អូននៅឯណា?”៕