ស្លឹកក្រោមៗដែលរងការបំផ្លាញប្រែជាពណ៌លឿង និងងាប់។ យើងអាចឃើញរោគសញ្ញាច្បាស់នៅលើមែក។ ស្លឹកដែលមានជំងឺ និងជ្រុះចេញពីដើមយ៉ាងរហ័ស ហើយជួនកាលប្រែជាស្ងួតបន្ទាប់មកក៏ស្រពោនងាប់។ ផ្សិតនៃជំងឺនេះរស់នៅក្នុងគ្រាប់ដំណាំ និងដី។ វាអាចមាននៅក្នុងដីច្រើនប្រភេទ តែភាគច្រើនគឺប្រភេទដីខ្សាច់ ឬដីស្រាល ហើយសីតុណ្ហភាពសមស្រប សំរាប់ការរស់នៅរបស់វាគឺចាប់ពី ២៥ ដល់ ៣២ អង្សាសេ។ បើផ្សិតនេះផលិតជាស្ព័រឈ្មោះ (chlamydospores) វានឹងអាចរស់នៅក្នុងដីរយៈពេលយូរមិនកំណត់ទោះបីជាមិនមានរុក្ខជាតិជម្រកក៏ដោយ។ វាអាចឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀតតាមរយៈដី កូនសំណាប ដែលមានជំងី និងសម្ភារៈចម្ការ។

វិធានការគ្រប់គ្រង និងកម្ចាត់
-ដោយសារតែផ្សិត Fusarium អាចរស់នៅក្នុងដីរយៈពេលយូរឆ្នាំ ដូចនេះគួរ បង្វិលដំណាំរយៈពេលវែង (៤ ទៅ ៦ឆ្នាំ)
-ជៀសវាងដាំដំណាំបង្វិលជាមួយគ្រួសារ Solanaceous ដូចជា ដំឡូងបារាំង ប៉េងប៉ោះ ម្ទេស និងត្រប់ជាដើម។ គួរបង្វិលដំណាំជាមួយធញ្ញជាតិ និងស្មៅ
-មិនត្រូវដាំដុះលើដីដែលធ្លាប់មានជំងឺនេះពីមុនមក
-ភ្ជួររាស់ដីអោយជ្រៅ ហើយទុកវាចោល ២-៣ ខែ
-ដាំដុះគ្រាប់ពូជដែលមានវិញ្ញាបនបត្រគុណភាព ឬគ្រាប់ពូជគ្មានជំងឺ
-បំបៅកូនប៉េងប៉ោះ ជាមួយរុក្ខជាតិជើងទំរដែលមានភាពធន់
-បាចកំបោរដើម្បីបង្កើន pH ដីពី ៦.៥-៧ ឬប្រើជីលាមកសត្វ តែជៀសវាងជីលាមកមាន់ដែលវាមានជាតិអាស៊ីតខ្លាំង។
-សំអាតស្មៅនៅក្នុង និងជុំវិញចំការ
-ការបាញ់ថ្នាំកសិកម្ម មិនមានប្រសិទ្ធភាពក្នុងការកំចាត់ជំងឺនេះទេ៕