កីឡាករវ័យ ២១ឆ្នាំរូបនេះត្រូវបានក្លឹប AC Milan ខ្ចីជើងពី Manchester United ក្នុងរដូវកាលនេះ ដោយមើលឃើញទម្រង់លេងដ៏ល្អក្រុមយក្សអុីតាលីមួយនេះ មានគំនិតចង់ទិញផ្តាច់តែម្តង៕ Diogo Dalot បង្ហាញខ្លួន ១៥ប្រកួត ដោយរកបាន ១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២លើកផងដែរ៕
យោងទៅតាមសារព័ត៌មាន Milan Live បានអោយដឹងថាក្រុម AC Milan ចង់អោយកីឡាកររូបនេះនៅកីឡាដ្ឋាន San Siro ដោយខ្លាចថា Manchester United និងយករូបគេវិញនៅពេលដែលទម្រង់លេងកីឡាកររូបនេះកាន់តែល្អនោះ ក្លឹប AC Milan បានដាក់សំណើទិញកីឡាករនេះ៕ អ្នកកាសែតអុីតាលីលោក Fabrizio Romano បាននិយាថា” ថ្នាក់ដឹកនាំរបស់ក្រុមបិសាចក្រហមដូចជាមិនពេញចិត្តក្នុងការលក់កីឡាករ Dalot នោះទេ ដោយបានបន្ថែមទៀតថា Dalot និងក្លាយជាខ្សែការពារស្តាំដ៏ល្អមួយ”៕
កីឡាករសញ្ជាតិព័រទុហ្គាល់រូបនេះ បង្ហាញខ្លួនបាន ៣៥ អោយក្រុមបិសាចក្រហម Manchester United ចាប់តាំងពីមកដល់ Old Trafford ក្នុងឆ្នាំ ២០១៨៕
ប្រភព: Sportsmole