ផ្លែបឺរគឺជាផ្លែឈើដែលមានប្រជាប្រិយភាពទូទាំងពិភពលោកចាប់តាំងពីប៉ុន្មានឆ្នាំមុន ដែលត្រូវបានគេនិយាយថាមានដើមកំណើតនៅនៅម៉ិកស៊ិកភាគខាងត្បូង នៃប្រទេសអាមេរិច ហើយត្រូវបានគេដឹងយ៉ាងទូលំទូលាយថាគ្រប់ផ្នែករបស់វាគឺសម្បូរទៅដោយអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់មនុស្ស ជាទូទៅគេបានប្រើផ្លែឈើនេះធ្វើជាទឹកផ្លែឈើក្រឡុក អាហារទារក ទឹកជ្រលក់នំ និងផ្សេងៗជាច្រើនទៀត ប៉ុន្ដែតើបងប្អូនដឹងទេក្រៅពីផ្នែកមួយនៃផ្លែបឺរដែលយើងតែងតែបោះចោលគឺគ្រាប់ និងស្លឹកក៏មានអត្ថប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើលដែរ?

មែនហើយអ្នកអានមិនខុសទេ គឺគ្រាប់ពូជនិងស្លឹករបស់ផ្លែបឺរ យើងធ្លាប់តែយកធ្វើជាទឹកផ្លែឈើ ក្រឡុក និងទឹកជ្រលក់ ឥលូវនេះគឺយើងអាចយកទៅធ្វើជាតែដ៏ឈ្ងុយ និងទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ ដូច្នេះសូមអានអត្ថបទខាងក្រោមដើម្បីដឹងពីអត្ថប្រយោជន៍ និងរបៀបធ្វើតែបៃតងនេះទាំងអស់គ្នា។

អត្ថប្រយោជន៍នៃតែគ្រាប់បឺរ៖
ញុំាតែនេះមួយកែវបន្ទាប់ពីញុំាអាហាររួចព្រោះវាមានសាធាតុ Fiber ខ្ពស់ងាយស្រួលក្នុងការរំលាយអាហារ វាក៏អាចជួយក្នុងការព្យាបាលការឈឺក្រពះនិងបន្ថយជម្ងឺរលាក ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសម្ពាធឈាម វាមានកាឡូរីតិចតួចមិនធ្វើងោយឡើងគីឡូ គ្រាប់ពូជផ្លែបឺរគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារជំងឺទឹកនោមផ្អែម និងធ្វើអោយស្បែករបស់អ្នកមានពន្លឺ។

របៀបធ្វើតែគ្រាប់បឺរ៖
១.ដើម្បីចម្អិនតែមានសុខភាពនេះ អ្នកត្រូវកាត់ផ្លែបឺរហើយដកយកគ្រាប់ពូជរបស់វា។
២.យកគ្រាប់បឺរទៅស្ងោរឱ្យទន់
៣.បន្ទាប់មកយកគ្រាប់ទៅកាត់ជាបំណែក និងបុកឱ្យខ្ទេច
៤.ឥលូវនេះសូមយកម្សៅគ្រាប់ពូជនេះទៅដាក់ក្នុងកំសៀវទឹកដែលពុះប្រហែល៣ -៤នាទី
៥.បិទភ្លើង ហើយចាក់តែដាក់កែវ រួចក៏ដាក់ទឹកឃ្មុំបន្តិច រឺក៏ស្ករធម្មជាតិក៏បានដើម្បីអោយការតែមាន រសជាតិ។
អត្ថប្រយោជន៍នៃតែស្លឹកបឺរ
តែបៃតងស្លឹបឺរនេះអាចជួយព្យាបាលការឈឺក្បាល និងរក្សានូវលំហូរអុកស៊ីសែននៅក្នុងខួរក្បាល វាក៏អាចជួយក្នុងការកាត់បន្ថយភាពតានតឹងនិងផ្តល់នូវឥទ្ធិពលផងដែរ។ តែបៃតងស្លឹកបឺរជាមួយនឹងទឹកឃ្មុំអាចជួយរំលាយអាហារនឹងដោះស្រាយបញ្ហាទល់លាមក តែរុក្ខជាតិនេះក៏អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺហឺតនិងកាត់បន្ថយការលើសជាតិស្ករ អត្ថប្រយោជន៍ផ្សេងទៀតនៃតែនេះរួមមានការព្យាបាលការឈឺចាប់សាច់ដុំកាត់បន្ថយជម្ងឺរលាក ព្យាបាលក្រួសតម្រងនោមជាដើម។

របៀបធ្វើតែស្លឹកបឺរ៖
១.ដើម្បីទទួលបានតែបៃតងស្លឹកបឺរដ៏មានគុណភាព ដំបូងសុំលាងសម្អាតស្លឹកនេះអោយបានស្អាត
២.យកកំសៀវដែលមានទឹក១ឬ២កែវហើយដាក់ស្លឹកបឺរចូលហើយយកទៅដាំអោយពុះ
៣.ទុកវាពុះប្រហែល១០នាទី ហើយដាក់ស្ករសក៏បាន ទឹកឃ្មុំក៏បាន
៤.ចាក់តែដាក់កែវ ហើយញ៉ាំវាពេលក្តៅតិចៗជាការស្រេច៕