ក្រុមមេឃខៀវ Manchester City បានយល់ព្រមលក់ខ្សែការពារ Eric Garcia ទៅកាន់់ Barcelona៕កីឡាការា Garcia នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយរូបគេក៏បានច្រានចោលកិច្ចសន្យាថ្មីដែលក្លឹបលោក Pep បានដាក់អោយផងដែរ៕ សារព័ត៌មាន Mundo Deportivo បាន ចេញផ្សាយថាពេលនេះក្លឹប Man City បានយល់ព្រមលក់កីឡាករវ័យ ២០ ឆ្នាំទៅអោយ Barca ដោយហេតុថារូបគេអាចនឹងចាកចេញពីកីឡាដ្ឋាន Etihad ដោយគ្មានតម្លៃខ្លួន នៅពេលដែលកីឡាករនេះអស់កុងត្រាក្នុងរយៈពេល ៦ ខែ ខាងមុខ
កីឡាករសញ្ជាតិអេស៉្បាញរូបនេះ នឹងចាកចេញពីទឹកដីអង់គ្លេសទៅចូលរូមជាមួយក្រុម Barcelona ក្នុងតម្លៃខ្លួន ៨.៩លានផោន៕

ប្រភព: Sportsmole