ការិយាល័យព័ត៌មានរបស់ប្រធានាធិបតី បាននិយាយថាប្រធានាធិបតី ប្រទេសអ៊ូបេគីស្ថាន លោក Shavkat Mirziyoyev បានប្រគល់ភារកិច្ចឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ឧស្សាហកម្មរថយន្តដើម្បីជំរុញផលិតកម្មនិងអភិវឌ្ឍការប្រកួតប្រជែង។

លោកប្រធានាធិបតីបានបញ្ជាឱ្យបង្កើតការិយាល័យមួយជាមួយអ្នកជំនាញបរទេសដើម្បីត្រួតពិនិត្យដំណើរការផ្លាស់ប្តូររបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ឈ្មោះ Uzavtosanoat។ លោកនិយាយថាថាសហគ្រាសចំនួន ៤០ ផ្សេងទៀតនៅក្នុងវិស័យនេះនឹងប្រឈមមុខនឹងការផ្លាស់ប្តូរផងដែរ។ការិយាល័យនិយាយថាលោក Mirziyoyev បានណែនាំដល់រដ្ឋាភិបាលឱ្យរៀបចំសហគ្រាសចំនួន ២៣ ដែលផលិតគ្រឿងបន្លាស់និងគ្រឿងបរិក្ខាសម្រាប់រថយន្ត ដើម្បីជម្រុញការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មនេះ។ ប្រទេសអ៊ូបេគីស្ថាន មានផែនការទាក់ទាញការវិនិយោគដោយផ្ទាល់នៅក្នុងវិស័យឧស្សាហកម្មរថយន្ត ហើយការផលិតរថយន្ត មានទាំងរថយន្តអគ្គិសនីផងដែរ។

ក្រុមហ៊ុនរដ្ឋ Uzavtosanoat គ្រប់គ្រងសហគ្រាសដែលកំពុងផលិតរថយន្តនិងគ្រឿងបន្លាស់របស់ពួកគេរួមទាំងក្រុមហ៊ុន Uzavto Motors ដែលបច្ចុប្បន្នផលិតបានរថយន្តប្រប្រមាណ ២៥០.០០០ គ្រឿងក្នុងមួយឆ្នាំក្រោមយីហោក្រុមហ៊ុន Chevrolet ។ ថ្មីៗនេះប្រទេសអ៊ូបេគីស្ថាន បានបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Volkswagen Group Rus ដើម្បីផលិតរថយន្តដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញខ្នាតតូច ហើយគ្រោងនឹងបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនផ្សេងទៀតផងដែរ។