បរទេស៖ រហូតមកដល់ពេលនេះ វីរុសកូរ៉ូណា ហៅកាត់ «​កូវីដ-១៩» នៅតែបន្ដរាលត្បាត នៅលើដែនដី និង ប្រទេស ចំនួន២១៨ នៅលើពិភពលោក ដោយមានអ្នកឆ្លង បន្ដកើនជិតដល់៩៣លាននាក់ និងមានអ្នកស្លាប់កើនជិតដល់២លាននាក់។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅវេលាម៉ោង១០ព្រឹ ថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២១ បានឲ្យដឹងថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់ ៩២ ៧៦៧ ០១១នាក់ ស្លាប់ ១ ៩៨៦ ៦៩៦នាក់ និងអ្នកព្យាបាលជាសះស្បើយ ៦៦ ២៨៧ ២៧៥៤នាក់។​

ទោះជាយ៉ាងណា​ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាប្រទេស មានអ្នកឆ្លង និងស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះច្រើនជាងគេ នៅលើពិភពលោក។ ប្រទេសមហាអំណាចលេខ១ ទាំងយោធា និងសេដ្ឋកិច្ចរបស់ពិភពលោកមួយនេះ មានអ្នកឆ្លងបន្ដកើនឡើងដល់ ២៣ ៦១៦ ៣៤៥នាក់ ស្លាប់ ៣៩៣​ ៩២៨នាក់ និងអ្នកព្យាបាលជាសះស្បើយ ១៣ ៩៧៥ ០៣៦នាក់។​

ដោយឡែកប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើន បន្ទាប់ពីអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី អង់គ្លេស បារាំង តួកគី អ៊ីតាលី….ជាដើម។ ចំណែកចិនជាប្រភពដើមកំណើតកូវីដ-១៩នោះ ឈរក្នុងលំដាប់លេខ៨២ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភបលោក។ ប្រទេសកំណើតកូវីដ-១៩នេះ មានអ្នកឆ្លងសរុប ៨៧ ៨៤៤នាក់ ស្លាប់ ៤ ៦៣៥នាក់ និងអ្នកជាសះស្បើយ ៨២ ៣២៤នាក់៕