បរទេស៖ រហូតមកដល់ពេល បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ ចំនួន ១៦ ៤៣៧នាក់ ធ្វើឲ្យតំបន់នេះ មានអ្នកឆ្លងសរុបជិត២លាននាក់។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ថា បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់ ១ ៦៩៩ ៦៤៣នាក់ ស្លាប់ ៣៨ ២៤៩នាក់ អ្នកជាសះស្បើយ១ ៤៥៦ ៨០៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២០៤ ៥៨៩នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩២៦នាក់។

បើតាមតារាងចេញផ្សាយ ដោយគេហទំព័រខាងលើ គឺឥណ្ឌូនេស៊ី ក្លាយជាប្រទេសមានអ្នកស្លាប់ និងឆ្លងកូវីដ-១៩ច្រើនជាងគេនៅក្នុងតំបន់នេះ ហើយប្រទេសនេះ ឈរក្នុងលំដាប់លេខ២០ នៃប្រទេសមានអ្នកឆ្លងច្រើនជាងគេ នៅលើពិភពលោក។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងបន្តកើនឡើងដល់ ៨៥៨ ០៤៣នាក់ (ឆ្លងថ្មី ១១ ២៧៨នាក់) ស្លាប់ ២៤ ៩៥១នាក់ អ្នកជាសះស្បើយ ៧០៣ ៤៦៤នាក់ និង អ្នកកំពុងសម្រាកព្យាបាល ១២៩ ៦២៨នាក់។

ហ្វីលីពីន ក្លាយជាប្រទេសរងគ្រោះខ្លាំងលំដាប់លេខ២ នៅក្នុងតំបន់​ បន្ទាប់ពីឥណ្ឌូនេស៊ី។ ប្រទេសហ្វីលីពីន មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់ ៤៩២ ៧០០នាក់ (ឆ្លងថ្មី ១ ៤៤២នាក់) ស្លាប់ ៩ ៦៩៩នាក់ ជាសះស្បើយ​ ៤៥៨ ៥២៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២៤ ៤៧៨នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លងសរុប ១៤៤ ៥១៨នាក់ (ឆ្លងថ្មី ២ ៩៨៥នាក់) ស្លាប់៥៦៣នាក់ អ្នកជាសះស្បើយ ១១១ ៥៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៣២ ៣៧៧នាក់។

មីយ៉ាន់ម៉ា មានអ្នកឆ្លង ១៣២ ២៦០នាក់ (ឆ្លងថ្មី៥២៣នាក់)  ស្លាប់ ២ ៩០២នាក់ អ្នកជាសះស្បើយ ១១៥ ៦២១នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១៣ ៧៣៧នាក់។

សិង្ហបុរី មានអ្នកឆ្លង ៥៨ ៩៨៤នាក់ (ឆ្លងថ្មី៣៨នាក់) ស្លាប់ ២៩នាក់ អ្នកជាសះស្បើយ ៥៨ ៧២២នាក់ និងអ្នកកំពុងសម្រាកព្យាបាល២៣៣នាក់។

ថៃ មានអ្នកឆ្លង ១០ ៩៩១នាក់ (ឆ្លងថ្មី១៥៧នាក់) ស្លាប់៦៧នាក់ អ្នកជាសះស្បើយ ៦ ៩៤៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៣ ៩៨១នាក់។

វៀតណាម មានអ្នកឆ្លង ១ ៥២១នាក់ (ឆ្លងថ្មីម្នាក់) ស្លាប់៣៥នាក់ អ្នកព្យាបាលជាសះស្បើយ ១ ៣៦៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១១៧នាក់។

កម្ពុជា មានអ្នកឆ្លងសរុប ៤១១នាក់ (ឆ្លងថ្មី១៣នាក់) មិនមានករណីស្លាប់ តែមានអ្នកព្យាបាលជាសះស្បើយ ៣៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលម្នាក់។

ប្រ៊ុយណេ មានអ្នកឆ្លង ១៧៤នាក់ (មិនមានករណីឆ្លងថ្មី) ស្លាប់៣នាក់ អ្នកព្យាបាលជាសះស្បើយ ១៦៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៣នាក់។

ឡាវ មានអ្នកឆ្លង ៤១នាក់ (មិនមានករណីឆ្លងថ្មី) អ្នកព្យាបាលជាសះស្បើយ ៤០នាក់ និងអ្នកកំពុងសម្រាកព្យាបាល ម្នាក់៕